ចរាចរណ៍
រថយន្ដLexus បុកម៉ូតូscoopy ស្លាប់ពីរនាក់នៅកន្លែងកើតហេតុ
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ដម៉ាកLexus មួយគ្រឿងបុកម៉ូតូម៉ាក scoopy បណ្ដាលឲ្យជនរងគ្រោះប្រុសស្រីពីរនាក់ស្លាប់ភ្លាមៗ នៅកនន្លែងកើតហេតុ ចំណែកម្ចាស់រថយន្ដគេចខ្លួនបាត់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង១៥ ថ្ងៃទី៣ ខែធ្នូ ឆ្នា២០២១ នៅចំណុចភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង លើផ្លូវកៅស៊ូទៅត្រាវកុដ្ឋ ក្នុងទិសដៅច្រាស់ទិសគ្នា។
តាមរបាយការណ៍សមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកLexus 470 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2C-3305(អ្នកបើកបររត់បាត់) បើកពីលិចទៅកើតបុកម៉ូតូម៉ាកscoopy I ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប1Z 4477 បើកបរដោយឈ្មោះ គន់ ឃីម ភេទប្រុស មិនស្គាល់ស្រុកកំណើត(ស្លាប់នៅនឹងកន្លែង) និងអ្នករួមដំណើរជាមួយឈ្មោះ ជួន ស្រីណេត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ស្លាប់នៅនឹងកន្លែង)។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្ដើមដោយរថយន្តបើកបរមានល្បឿនលឿន ហើយបើកបរមិនប្រកាន់ស្តាំ៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ