ព័ត៌មានជាតិ
Grab អបអរទិវាជនមានពិការភាពអន្តរជាតិ តាមរយៈការផ្តល់ជូនដៃគូបើកបរ Grab កម្ពុជា ដែលពិការភាព នូវកញ្ចប់អត្ថប្រយោជន៍
ដៃគូបើកបរក្រុមហ៊ុន Grab កម្ពុជា ដែលមានពិការភាព នឹងទទួលបានអត្ថប្រយោជន៍ ដោយមិនយកកម្រៃជើងសា រួមទាំងឱកាសរកប្រាក់ចំណូលបន្ថែមច្រើនជាងមុន ដើម្បីចូលរួមក្នុងអបអរការប្រារព្ធទិវាជនមានពិការភាពអន្តរជាតិឆ្នាំនេះ។
ក្រុមហ៊ុន Grab ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេ នៅតំបន់អាស៊ីអាគ្នេយ៍ បានកំពុងផ្តល់កម្មវិធីដល់ដៃគូបើកបរកម្ពុជា ដែលមានពិការភាពនូវកម្រៃជើងសា 0% លើថ្លៃដឹកអ្នកដំណើរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ដៃគូបើកបរដែលមានពិការភាព។ ក្រុមហ៊ុន Grab កម្ពុជា ក៏កំពុងកែលម្អសម្ភារៈទំនាក់ទំនង ដើម្បីធ្វើឱ្យការគ្រប់គ្រងតម្លៃកាន់តែងាយស្រួល សម្រាប់ដៃគូបើកបររបស់ក្រុមហ៊ុន Grab កម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Grab កម្ពុជា មានដៃគូបើកបរចំនួន ១៧ នាក់ ដែលមានពិការភាព (ពិការដៃ ជើង នឹងគថ្លង់) ហើយក្រុមហ៊ុនបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យកម្មវិធីរបស់ខ្លួនកាន់តែងាយស្រួល ដើម្បីធ្វើប្រតិបត្តិការដោយអនុញ្ញាតឱ្យដៃគូរបស់ពួកគេអាចផ្ញើសារដោយស្វ័យប្រវត្តិនូវ ទីតាំងផ្ទាល់របស់ពួកគេ ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងសូម្បីតែប៉ូលិសក៏អាចទទួលបាន នៅក្នុងករណីមានភាពអាសន្ន។
លោក ស៊ឹម វ៉ាននី ដៃគូបើកបរ ដែលជាមនុស្សថ្លង់បានឲ្យដឹងថា “ការក្លាយជាដៃគូបើកបរជាមួយ ក្រុមហ៊ុន Grab គឺជាការសម្រេចចិត្តដ៏អស្ចារ្យ។ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព និងរីករាយក្នុងការបើកបរជូនអតិថិជនរបស់ខ្ញុំ។ មិត្តរួមការងាររបស់ខ្ញុំមានភាពរួសរាយរាក់ទាក់ និងជួយខ្ញុំ ដោះស្រាយបញ្ហាទាំងឡាយណាដែលខ្ញុំមាន។ សូមអរគុណក្រុមហ៊ុន Grab សម្រាប់ការមិនរើសអើង ជនពិការ និងផ្តល់ឱកាសឱ្យយើងរកប្រាក់ចំណូល និងផ្គត់ផ្គង់ដល់គ្រួសាររបស់យើង”។
លោក Corentin Rouxel នាយកគ្រប់គ្រងប្រចាំប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា) បានឲ្យដឹងថា “ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពអន្តរជាតិ ខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូបើកបរ ដែលមានពិការភាពទាំងអស់របស់យើង ដែលបានខិតខំប្រឹងប្រែង និងបានក្លាយជាសមាជិកដ៏សំខាន់នៃសហគមន៍របស់យើង។ ក្រុមហ៊ុន Grab កម្ពុជា បាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីក្លាយជាដៃគូក្នុងការពង្រីកឱកាស និងរាក់ទាក់សម្រាប់ជនដែលមានពិការភាព ហើយយើងខិតខំ ផ្តល់ឱកាសស្មើគ្នាសម្រាប់ដៃគូបើកបរក្រុមហ៊ុន Grab ទាំងអស់”។
គួររំលឹកឡើងវិញដែលថា នៅឆ្នាំ២០១៩ ក្រុមហ៊ុន Grab កម្ពុជា បានបើកដំណើរការកម្មវិធី “Break The Silence” ដែលជាគំនិតផ្តួចផ្តើម ដើម្បីធ្វើឱ្យកម្មវិធី Grab កាន់តែងាយស្រួលប្រើប្រាស់ និងពង្រីកឱកាស ដោយបើកឱកាសរកប្រាក់ចំណូលកាន់តែច្រើនសម្រាប់អ្នកគថ្លង់ និងជនមានពិការភាពការស្តាប់។ ក្រុមហ៊ុនបានធ្វើការជាមួយអង្គការអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) ដើម្បីស្វែងយល់ អនុវត្ត និងតស៊ូមតិសម្រាប់ការពង្រីកឱកាស ដើម្បីគាំទ្រមនុស្សថ្លង់ និងជនមានពិការភាពការស្តាប់ឱ្យកាន់តែប្រសើរឡើង។
ជាងនេះទៅទៀត ក្នុងភាពជាដៃគូជាមួយ អង្គការប្រឆាំងការជួញដូរមនុស្សដូចជា អង្គការ Liberty Shared Cambodia និង អង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា (Child Helpline Cambodia) Grab បានបើកវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញតាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទរបស់អ្នកបើកបរ និងនៅក្នុងថ្នាក់រៀនដល់ដៃគូបើកបរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះមហន្តរាយនៃការជួញដូរមនុស្ស និងទាសភាព។
សូមបញ្ជាក់ថា ទិវាជនមានពិការភាពអន្តរជាតិ ក្នុងឆ្នាំនេះ ក្រោមប្រធានបទ “តស៊ូដើម្បីសិទ្ធិក្នុងសម័យក្រោយកូវីដ”។ សម្រាប់ព័ត៌មានបន្ថែម អំពីផែនការពង្រីកកម្មវិធីនានារបស់ក្រុមហ៊ុន Grab និងការប្តេជ្ញាចិត្តបន្តរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ www.grab.com/kh ឬ www.facebook.com/GrabKH ។ https://www.youtube.com/watch?v=7abFd93sL14៕
-
កីឡា៥ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ៣ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ