Connect with us

ព័ត៌មានអន្ដរជាតិ

មុននេះនៅ ថៃ ធ្លាក់យន្តហោះចម្បាំង ខណៈបំពេញបេសកកម្មហ្វឹកហ្វឺន

បានផុស

នៅ

មានសេចក្ដីរាយការណ៍បន្ទាន់មួយថា យន្តហោះ F5 មួយគ្រឿង បានធ្លាក់នៅ ស្រុក Chai Badan ខេត្ត Lopburi ខណៈបំពេញបេសកកម្មហ្វឹកហ្វឺន នៅ ទីលានប្រយុទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដី​រាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា ការធ្លាក់នេះ បានកើតឡើងក្នុងទិសដៅ ០៥០ ចម្ងាយ ២១ ម៉ាយ ពីកន្លែងហ្វឹកហាត់​អាកាសនៃ​តំបន់ Ban Bua Chum ស្រុក Chai Badan ខេត្ត Lopburi ក្នុង​ពេល​យន្តហោះ​មានបញ្ហាភ្លាមៗ ពីឡុត​ក៏​បានចុច​គន្លឹះលោត​​ចេញទាន់ពេល រហូតបណ្ដាល​ឲ្យ​របួស​ជើង និង​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​​​​ បាន​បញ្ជូន​ទៅ​ មន្ទីរពេទ្យ។

អ្នក​នាំ​ពាក្យ​កង​ទ័ព​អាកាស​ថៃ​ បាន​និយាយ​ថា F5 បាន​ធ្លាក់​ ខណៈ​កំពុង​បំពេញ​បេសកកម្ម​យុទ្ធសាស្ត្រ​ ហើយ​មូលហេតុ​ គឺ​មក​ពី​កំហុស​ក្នុង​ការ​ហ្វឹកហាត់។

ឧត្ដម​នាវី​ឯក Prapas Sonjaidee អ្នកនាំពាក្យកងទ័ពអាកាសបានបង្ហើប​ឲ្យ​ដឹង​ថា នៅ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោងប្រហែល ១១:០០ព្រឹក មាន​សេចក្តី​រាយការណ៍ ​ពី​យន្តហោះ​ចម្បាំង Type 18 (F-5) ដែល​ជា​កម្មសិទ្ធិ​របស់​កងវរសេនាតូចលេខ ២១១ កងវរសេនាតូចលេខ ២១ ថា បានជួប​ឧបទ្ទវហេតុ​ ខណៈ​កំពុង​បំពេញ​បេសកកម្ម​ហោះហើរ​យុទ្ធសាស្ត្រ​ នៅ​ ទីលាន​ហ្វឹកហាត់​អាវុធ​អាកាស Lopburi ។

ទោះយ៉ាងណា មកដល់ពេលនេះ មេ​បញ្ជាការ​ទ័ព​អាកាស​ បាន​បញ្ជា​​ឲ្យ​គណៈកម្មាធិការ​ ធ្វើការស៊ើបអង្កេត​គ្រោះថ្នាក់​យន្តហោះ​របស់​កងទ័ព​អាកាស ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត និង​មូលហេតុ​បន្ថែម​ទៀតផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ថៃ នឹងជួបអាកាសធាតុត្រជាក់បំផុត សីតុណ្ហភាពធ្លាក់ចុះដល់ ៣ អង្សាសេ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៧ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម