ព័ត៌មានជាតិ
អភិបាលរាជធានីបន្តផ្តល់ម៉ាសចំនួន៤ម៉ឺននិងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឃួង ស្រេង បានផ្តល់ម៉ាសចំនួន៤០០០០ម៉ាស
និងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿង ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ហើយនៅរសៀលថ្ងៃអាទិត្យទី០៦ខែវិច្ឆិកានេះ លោកអភិបាលរាជធានីក៏បានចុះត្រួតពិនិត្យគ្រប់គោលដៅនៃស្តុបនីមួយ ខណៈកងកម្លាំងទាំងអស់កំពុងពង្រាយក្នុងចែកម៉ាសជូនអ្នកដំណើរនិងបំពងសំឡេងតាមឃោសនស័ព្ទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងរាជធានីបានបញ្ជាក់ឲ្យដឹងថា អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានផ្តល់ម៉ាសចំនួន៤០០០០ម៉ាស មីក្រូសម្រាប់បំពងសំឡេងចំនួន៤០គ្រឿងមកស្នងការនគរបាលរាជធានីភ្នំពេញ ហើយ លោកបានបន្តចែកទៅកម្លាំងមានសមត្ថកិច្ចចំនួន២២គោលដៅនៅតាមស្តុប ដើម្បីឲ្យកងកម្លាំងមានសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ធ្វើការចែកបន្តទៅប្រជាពលរដ្ឋជាអ្នកដំណើរដែលមិនពាក់ម៉ាស។ ចំណែកមីក្រូបំពងសម្លេង ក៏បានផ្ញើសារទៅប្រជាពលរដ្ឋព្រមគ្នាផងដែរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះកំពុងរីករាលដាលចូលដល់សហគមន៍ហើយនោះ។

ចំពោះគោលដៅសំខាន់ៗទាំង ២២ មានដូចជា គោលដៅ ១ – ស្តុប BKC ២- ស្តុប ពេទ្យចិន
៣- ស្តប បូកគោ ៤- ស្តុបច្រមុះជ្រូកក្បាលថ្នល់
៥- ស្តុបអង្គឌួង ៦- ស្តុបក្រសួងអប់រំ ៧- ស្តុបជលផល
៨- ស្តុប ក្តាន់ពីរ ៩- ស្តុប អាងទឹក ១០ – ស្តុបចេនឡា
១១- ស្តុបទួលសង្កែ ១២- ស្តុប កាំកូ ១៣- ស្ពានអាកាស៧មករា ១៤- ស្តុប ២០០៤កែង ទ្រុងមាន់
១៥- ស្តុប២០០៤ កែង ២៧១ ,១៦- ស្តុប ២៧១ កែង ៣៧១, ១៧- ស្តុបស្ពានដែក ។

គោលដៅក្នុងខណ្ឌចំនួន៥ រួមមាន៖
១- ខណ្ឌទួលគោក ស្តុបផ្សារដើមគរ ២- ខណ្ឌ៧មករា ស្តុបនាងគង្ហីង ៣- ខណ្ឌដូនពេញ ស្តុបនាគបាញ់ទឹក
៤- ខណ្ឌចំការមន ស្តុបបឹងត្របែក ៥- ខណ្ឌបឹងកេងកង ស្តុបវត្តមហាមន្ត្រី ។
ចំពោះខ្លឹមសារតាមឃោសនស័ព្ទគឺសូមពុក ម៉ែ អុំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីត-១៩ សូមមេត្តាអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្លួន ដូចជា៖ ពាក់ម៉ាស់ជាប្រចាំទោះទៅទីកន្លែងណាក៏ដោយ លាងសម្អាតដៃ និងសាប៊ូ ឬអាកុលជាប្រចាំ រក្សាគំលាតពីគ្នាឲ្យបានឆ្ងាយ មិនទៅទីកន្លែងដែលការប្រមូលផ្ដុំ។

សង្ឃឹមថា ពុក ម៉ែ អុំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងចូលរួមនូវវិធានការទាំងនេះ ដើម្បីសុខភាពយើងទាំងអស់គ្នានិងសូមធ្វើដំណើរដោយសុវត្ថិភាព។

គួរបញ្ជាក់ថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ដំណាក់កាលកូវីដ-១៩នេះ សម្តេចបានផ្តល់ម៉ាស មករដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់ដើម្បីចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រដែលមិនមានលទ្ធភាពទិញម៉ាសយកមកប្រើប្រាស់ ចែកអ្នកដំណើរតាមដងផ្លូវ។បន្ថែមពីលើនេះទៀតកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើក ការដ្ឋានសាងស និង កែលម្អផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ដោយក្នុង០១ គ្រួសារទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល សំរាប់រយៈពេល១៥ថ្ងៃ មានន័យថា ក្នុង០១ថ្ងៃ២ម៉ឺនរៀលថែមទៀត៕
ស្រីរ័ត្ន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង