ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែម តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានប្តេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែម តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (3rd JCBC) រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់ទី០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅ លើបញ្ហាដែលជាផលប្រយោជន៍រួម និងបានពិនិត្យរិះរកសក្តានុពលនានា ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងវិស័យនយោបាយ-សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម និងកសិធុរកិច្ច ទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស វប្បធម៌ ការងារ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សុខាភិបាល និងបរិស្ថាន។
ទាក់ទងវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា និងហ្វីលីពីន បានទទួលស្គាល់ អំពីសារសំខាន់ នៃការរក្សានូវការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម រវាងមន្ត្រីជាន់ខ្ពស់យោធា និងមន្ត្រីជាន់ខ្ពស់នគរបាល តាមរយៈវេទិកាទ្វេភាគី និងពហុភាគី ដោយធ្វើការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន និងឧត្តមានុវត្តន៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងការឆ្លើយតបទៅនឹងការកើនឡើង នៃបញ្ហាប្រឈមនានាក្នុងតំបន់ ដូចជាភេរវកម្ម ការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្ស ការរត់ពន្ធអាវុធ ការលាងលុយកខ្វក់ ចោរសមុទ្រ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការក្លែងបន្លំអត្តសញ្ញាណ និងការជួញដូរសត្វព្រៃខុសច្បាប់។
ដោយកត់សម្គាល់ឃើញអំពីសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ គណៈកម្មការចម្រុះបានប្តេជ្ញាជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មបន្ថែមដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការតាំងពិព័រណ៍ ការផ្គូផ្គងធុរកិច្ចរវាងសហគ្រាសអាហរ័ណ-នីហរ័ណ នៃប្រទេសទាំងពីរ ហើយភាគីទាំងពីរ ក៏បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មហ្វីលីពីនផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានលើកទឹកចិត្តឱ្យវិនិយោគិនហ្វីលីពីនស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ជាពិសេស ផ្នែកស្រូវ បន្លែ និងការចិញ្ចឹមសត្វ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់