Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ដ្រី គន់ គីម ប្រជុំបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

បានផុស

នៅ

លោក គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។ 

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បានរាយការណ៍ថា អតីតយុទ្ធជនខេត្តព្រះសីហនុ មានចំនួន ១ ២៦៣នាក់ (សមាជិក សមាគមអតីតយុទ្ធជនចំនួន ៨២៤នាក់)។ ក្នុងនោះ -ពិការចំនួន ១៤៦នាក់ -ពលីចំនួន ២៤៧នាក់ -មរណៈចំនួន ១៦២នាក់ -និវត្តជនចំនួន ៦៩០នាក់- បាត់បង់សមត្ថភាពចំនួន ១៨នាក់។

សមាជិកសមាគមអតីតយុទ្ធជន ដែលមានដីគ្មានផ្ទះ ឬផ្ទះស្នាក់នៅមិនសមរម្យមានចំនួន ១២គ្រួសារ បច្ចុប្បន្នបានធ្វើផ្ទះ ១២ខ្នងរួចហើយ តែមិនទាន់បានប្រគល់ជូនពួកគាត់ ១១ខ្នង។ គ្មានដី គ្មានផ្ទះចំនួន ៤៨គ្រួសារ រស់នៅលើដីសាធារណៈចំនួន ១៩គ្រួសារ។ ចាប់ពីឆ្នាំ ២០១៦ មកដលើឆ្នាំ ២០២១ សមា ជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ មានដី តែផ្ទះមិនសមរម្យ គណៈកម្មាធិការសមាគមយុវជនកម្ពុជាខេត្តព្រះសីហនុ បានសាងសង់ផ្ទះជូនចំនួន ២១ខ្នង។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុថា «យើងជាយោធាត្រូវទទួលខុសត្រូវ ក្នុងនាមអតីតយុទ្ធជន ឯដែនសមត្ថកិច្ចទទួលខុសត្រូវ គឺគណៈបញ្ជាការឯកភាពស្រុក សូមបន្តកិច្ចការនេះទៅមុខទៀត ត្រូវការពារដីសង្គមកិច្ច អតីតយុទ្ធជន ស្រាវជ្រាវសាវតារ អ្នកកាន់កាប់ខុសច្បាប់ កាយព្រំការពារដីសម្បទានសង្គមកិច្ច»។

លោកអភិបាលខេត្ត បានណែនាំឲ្យបង្កើតក្រុមការងារចុះស្រាវជ្រាវ រុករកដីអតីតយុទ្ធ ជនឲ្យបានច្បាស់លាស់ ដែលមានការពាក់ព័ន្ធជាមួយអង្គការ វាយអេដ បានដាំដើមឈើនៅទីនោះ។ យើងចង់ដឹងថា ដីអតីតយុទ្ធជននៅសល់ប៉ុន្មានបន្ទាប់ពីការកាត់ឆ្វៀល និងធ្វើផ្លូវល្បឿនលឿន ឲ្យបានទាន់ពេលវេលា យើងត្រូវដឹងផ្ទៃដីដែលនៅសល់ពិតប្រាកដប៉ុន្មាន ទាក់ទង ដីរបស់អង្គការ វាយអេដប៉ុន្មាន ដើម្បីយកនិយាមការច្បាស់លាស់ និងស្រាវជ្រាវក្រុមគ្រួសារលើផ្ទៃដី ១៨២ឡូ ៨០ឡូ បានសាងសង់ផ្ទះ តើអតីតយុទ្ធជនបានស្នាក់នៅប៉ុន្មាន និង ១០២ឡូ ស្ថានភាពយ៉ាងដូចម្តេច និងដីកសិកម្ម។ យើងត្រូវធ្វើការដោះស្រាយជាជំហានទី១ ទី២ និងទី៣។

លោកទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ការបែងចែកដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនរបស់យើងមកដល់ពេលនេះ ៨ឆ្នាំមកហើយ អ្នករស់នៅអចិន្ត្រៃយ៍ត្រូវចេញប័ណ្ណកម្ម សិទ្ធិជូនពួកគាត់ ដើម្បីលើកទឹកចិត្តដល់អ្នកដទៃ តាមធម្មតាអ្នករស់នៅ ៥ឆ្នាំ ត្រូវចេញប័ណ្ណកម្មសិទ្ធជូនគាត់ ហើយប័ណ្ណកម្មសិទ្ធនោះ គាត់មានសិទ្ធចាត់ចែងយកមកប្រើប្រាស់ដាក់ធនាគារ ឬចែកទៅកូនដោយស្របច្បាប់ ចំពោះអ្នកមិនស្នាក់នៅ យើងត្រូវធ្វើការដោះស្រាយបន្តទៀត ព្រោះអ្នកមិនរស់នៅពួកគាត់សុទ្ធតែអ្នកមានលទ្ធភាព អ្នកដែលនៅជាក់ស្តែងបានទទួលផល អ្នកមិនស្នាក់នៅមិនបានទទួលផល។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «យើងក៏ត្រូវគិតគូរដល់មន្ត្រីរាជការ ដែលក្រពិតប្រាកដ មិនចាំតែអតីតយុទ្ធជនទេ ប្រជាជនក្រពិតប្រាកដ ដែលមានបណ្ណក្រីក្រលេខ១ លេខ២ ត្រូវគិតគូរដូចគ្នា អតីតយុទ្ធជន ក៏ជាកូនចៅរបស់ប្រជាជន។ ដីទាំងនេះជាមរតកមួយសំខាន់ដែលសម្តេចបានប្រគល់ឲ្យយើងសម្រាប់ចែកជូនអតីតយុទ្ធជនរបស់យើង។ បន្តស្រាវជ្រាវអ្នកក្រីក្រ មានកូនច្រើនដែលមានជីវភាពខ្វះខាត ដើម្បីរួមគ្នាផ្តល់អាវរងារជូនពួកគាត់បានទាន់ពេលវេលា»៕

អត្ថបទ៖ ស៊ុយ ចាន់ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

អបអរសាទរ ! អ្នកនៅក្រុងកំពត ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ  

ព័ត៌មានជាតិ៤០ នាទីutes មុន

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា លើពន្ធប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកឧត្តមសេនីយ៍ទោ គង់ មនោ ប្រាប់នគរបាលអន្តរាគមន៍ យកចំណេះដឹងទៅអនុវត្តការងារនៅអង្គភាពឱ្យមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ម៉ាឡេស៊ីនិង​ថៃ​ត្រៀម​ខ្លួន​​​បង្ការ​​ភ្លៀង​ធ្លាក់​​បន្ថែម​ទៀត ក្រោយ​មនុស្ស​ជាង​៣០​នាក់ស្លាប់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនភៀសខ្លួនកើន​ជាង​៤៨០០០នាក់នៅស៊ីរី ក្រោយ​ជម្លោះប្រដាប់​អាវុធ​កើន​ឡើង​​

Sokha Hotels

ព័ត៌មានពេញនិយម