ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំផ្ញើសារគន្លឹះចំនួន៣ដល់បេក្ខជន និងមាតាបិតាត្រៀមប្រឡងបាក់ឌុបខាងមុខ
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានផ្ញើសារគន្លឹះៗចំនួន៣ដល់បេក្ខជនប្រឡង និងមាតាបិតាសម្រាប់ត្រៀមលក្ខណៈចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ការប្រឡងបាក់ឌុបនៅក្នុងឆ្នាំ២០២១នេះ នឹងធ្វើឡើងនៅចុងខែធ្នូ ខាងមុខនេះ។
សារ៣ចំណុចនេះ គឺទី១. ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនចំពោះបុគ្គលិកអប់រំ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមលើកកម្ពស់ការបង្រៀន រៀន និងការចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ-១៩។ ទី២. ក្រសួងអប់រំ សូមបេក្ខជនប្រឡងបាក់ឌុប បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងការចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព។ ក្រសួងអប់រំ ក៏សូមបេក្ខជនប្រឡងបាក់ឌុប ប្រយ័ត្នប្រយែងពេលធ្វើដំណើរតាមដងផ្លូវដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍ និងសូមបេក្ខជនប្រឡងបាក់ឌុបញ៉ាំឱ្យគ្រប់ គេងឱ្យគ្រាន់ ទឹកឱ្យក្រែល។
លោក រស់ សុវាចា បានបន្តទៀតថា បច្ចុប្បន្ននេះ សិស្សានុសិស្សរៀនតាមកម្មវិធីសិក្សាបង្រួញតាមរយ:ការអប់រំបែបចម្រុះគឺ សិស្សរៀនក្នុងថ្នាក់ឆ្លាស់វេនគ្នាផង រៀនអនឡាញផង ធ្វើស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការ និងមេរៀនសង្ខេប។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡានៅតែជូនធនធានអប់រំឌីជីថលសម្រាប់សិស្សានុសិស្សបន្តរៀនអនឡាញគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស។
ចំណែក ចំណុចទី៣ គឺក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មាតាបិតាមេត្តាបន្តជួយដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ។ លោក រស់ សុវាចា បានបញ្ជាក់ថា៖ «ខ្ញុំយល់ច្បាស់ពីគ្រាដ៏លំបាកមួយនេះ ដែលទាមទារឱ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតាជូនសិស្សានុសិស្ស ជាពិសេស បេក្ខជនប្រឡងបាក់ឌុប។ សូមមាតាបិតាបន្តលើកទឹកចិត្ត និងជួយសិស្សានុសិស្ស និងបេក្ខជនប្រឡងបាក់ឌុបឱ្យអនុវត្តលំហាត់ និងរៀនបន្ថែមនៅផ្ទះ»។ ជាមួយគ្នានេះ លោក រស់ សុវាចា បានបន្ថែមថា ជាងនេះទៀត សូមមាតាបិតារៀបចំទឹក ម៉ាស់ អាល់កុលលាងដៃឱ្យបេក្ខជនយកមកមណ្ឌលប្រឡងបាក់ឌុប ហើយសូមចាំថា ទោះចាក់វាក់សាំងហើយ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារដដែល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
បើតាមអ្នកនាំពាក្យក្រសួងអប់រំរូបនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះនឹងត្រូវរំកិលកាលបរិច្ឆេទពីថ្ងៃទី៦ធ្នូទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥,១៣៩នាក់ នារី៦០,៦៦១នាក់ ចែកជា ២០៤មណ្ឌល និង៤៦៥២បន្ទប់។ លោកបានបញ្ជាក់ថា ការពន្យាពេលប្រឡងបាក់ឌុបនេះ គឺក្រសួងមានបំណងចង់ទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើ ម្បីត្រៀមប្រឡង។ ប៉ុន្តែបើទោះបីជាមានការពន្យាពេលក្តី ក៏ការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ