ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខផ្លូវការព្រះសព សម្តេចក្រុមព្រះ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃកាន់ទុក្ខជាផ្លូវការព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា។ នេះបើយោងតាមសារាចរ ណែនាំស្តីពីកាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។
រាជរដ្ឋាភិបាលកម្ពុជា បានតម្រូវឱ្យក្រសួង ស្ថាប័នរដ្ឋ សាលារៀន មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់វត្តអារាម ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៅថ្ងៃ ៨ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ ជាមួយគ្នានេះ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនផ្អាកការសម្តែង និងចាក់ផ្សាយកម្មវិធីសប្បាយៗក្នុងលក្ខណៈគគ្រឹកគគ្រេង។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ព្រះសពសម្តេចក្រុមព្រះ នឹងដង្ហែរមក ដល់រាជធានីភ្នំពេញ វេលាម៉ោង១១ថ្ងៃត្រង់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។ បន្ទាប់ពីការយាងមកដល់ហើយ ព្រះសពនឹងតម្កល់ធ្វើបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ(ព្រះដំណាក់ចាស់)៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ