Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកថ្មគោល ពិនិត្យករណីទន្ទ្រានដីព្រៃលិចទឹក រកឃើញពលរដ្ឋអាស្រ័យខុសច្បាប់ ៥១,៥ ហិកតា

បានផុស

នៅ

ដីព្រៃលិចទឹក ៥១,៥ ហិកតា ក្នុងតំបន់ ៣ នៅក្នុងខេត្តបាត់ដំបង ត្រូវប្រជាពលរដ្ឋចំនួន ១២ គ្រួសារបានទន្ទ្រានយកមកធ្វើកម្មសិទ្ធិខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ស្រុក​ថ្មគោល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការបន្ត​សកម្មភាព​ទន្ទ្រាន​លើដី​ព្រៃ​លិច​ទឹក​ខ​ណះ​ដែល​ពលរដ្ឋ​ខ្លះ​មិនទាន់​បានដឹង​អំពី​ព័ត៌មាន​តាម​បណ្តាញ​សង្គម​។​ ការអំពាវនាវ​របស់​រដ្ឋបាល​ស្រុក​នេះ ​បាន​ធ្វើឡើង​ស្របពេល​ដែល​លោក​ ជា .​សម្បត្តិ ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​កំណត់​មុខសញ្ញា​អ្នក​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​ថ្ងៃទី ​០៣ ​ខែ​ធ្នូ​ម្សិលមិញ​។

​រដ្ឋបាល​ស្រុក​បាន​ឲ្យ​ដឹងថា ការចុះពិនិត្យ​លើ​ករណី​ខាងលើ​ បានធ្វើ​ឡើងទៅ​លើ​គោលដៅ​ចំនួន​០៣​រួមមាន ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ម៉ឺន​ ដឹកនាំ​ដោយ​លោក​ជា សម្បត្តិ​អភិបាល​នៃ​គ​ណៈ​អភិបាលស្រុក​។ គោលដៅ​ទី​២​ដឹ កនាំ​ដោយ​លោក​ ហ៊ីង ប៊ុន​ថា​ន់​ អភិបាលរង​ស្រុក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ និង​កំណត់​មុខសញ្ញា​អ្នក​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ជ្រោយ​ស្តៅ​។ គោលដៅ​ទី​៣​ដឹកនាំ​ដោយ​លោក ​ស៊ូ ​ណារ៉ាត ​អភិបាលរង​ស្រុក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ និង​កំណត់​មុខសញ្ញា​អ្នក​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ​និង​ចុះ​កំណត់​បង្គោល​ព្រំដី​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តាពូង។

ចំណែក​លោក ​ភួង ស៊ី​ល្យា​ អភិបាលរង​ស្រុក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ និង​កំណត់​មុខសញ្ញា​អ្នក​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ និង​បានធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ​ចំនួន​ ១២​ គ្រួសារ​ ដែល​បាន​អាស្រ័យ​ផល​លើដី​តំបន់​ ៣ ​សរុប​ចំនួន ​៥១.៥ ​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ព្រីង​។ ដោយឡែក​ ៣ ​ឃុំ​ខាងលើ​នៅ​មិនទាន់​សរុប​លើ​ផ្ទៃដី​ ដែល​ពលរដ្ឋ​បាន​ទន្ទ្រាន​ និង​អាស្រ័យ​ផល​នៅឡើយ​រហូតមកដល់​ថ្ងៃទី ​០៤ ​ខែធ្នូ​នេះ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម