ព័ត៌មានជាតិ
កងទ័ពជើងគោក ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈថា ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគតតាមរយៈការបោះឆ្នោត ក្រោយពីការប្រកាសនេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័ន កងយោធពលខេមរភូមិន្ទ និងនគរបាលជាដើម បានចេញមកប្រកាសគាំទ្រយ៉ាងគគ្រឹកគគ្រេង។
ចំណែកកងទ័ពជើងគោក ក៏បានប្រកាសគាំទ្រផងដែរ ដោយអះអាងថា លោកជាមេបញ្ជាការដ៏ល្អ និងជាឥស្សរជនឆ្នើមវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ព្រមទាំងមានគុណធម៌ សីលធម៌ ដោយទទួលបានការកោតសរសើរ និងការគោរពស្រលាញ់ពីសំណាក់ប្រជាជនគ្រប់ ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស នេះបើតាមញត្តិគាំទ្រចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

ញត្តិគាំទ្ររបស់កងទ័ពជើងគោកបានបញ្ជាក់ថា “…សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងពេលអនាគត តាមរយៈការបោះឆ្នោត”។
បើតាមញត្តិគាំទ្រនោះអះអាងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាមេបញ្ជាការដ៏ល្អ និងជាឥស្សរជនឆ្នើមវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ព្រមទាំងមានគុណធម៌ សីលធម៌ ដោយទទួលបានការកោតសរសើរ និងការគោរពស្រលាញ់ពីសំណាក់ប្រជាជនគ្រប់ ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសលោកមិនត្រឹមតែដឹកនាំកងទ័ពជើងគោក មានការរីកចម្រើនរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹកនាំកងទ័ពអាវស រួមជាមួយលោកស្រី ពេជ ចន្ទមុន្នី ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយទទួលបានការកោតសរសើរ និងសាទរពីសំណាក់ ប្រជាជននៅទូទាំងប្រទេស។

ញត្តិគាំទ្រមានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិស័ក្ដិសមជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបន្តវេនដឹកនាំ បន្តការពាររបបរាជានិយម ការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព នយោបាយ កំណើនសេដ្ឋកិច្ច ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ