Connect with us

KPT+

មិនចង់ឡើងមុនក្បាលខ្មៅ គួរ ចៀសវាងទម្លាប់អាក្រក់ទាំង ៤ នេះ

បានផុស

នៅ

មុន​ក្បាល​ខ្មៅ អាច​​ជា​បញ្ហា​ស្បែក ​​ដែល​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ ដូច​នេះ ស្រី​ៗ​យើង​ចាំបាច់​​រក​វិធី​ការពារ​​ការ​ឡើង​មុន​ប្រភេទ​នេះ។ ពិត​ណាស់ ទម្លាប់​អាក្រក់​មួយ​ចំនួន​អាច​នាំ​ឲ្យ​កើត​​មុន​ក្បាល​ខ្មៅ ហើយ​វា​​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ស្ទះ​​រន្ធ​​ញើស​ដែល​បង្ក​​ឡើង​ដោយ​ជាតិ​ខ្លាញ់​ និង​កោសិកា​ស្បែក​ងាប់​។

នៅ​ពេល​ដែល​មុន​ក្បាល​ខ្មៅ​តោង​ជាប់​នៅ​ស្បែក​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​បាត់បង់​ភាព​យឺត​ និង​ធ្វើ​ឲ្យ​រន្ធ​ញើស​ធំ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​បង្ការ​មុន​ក្បាល​ខ្មៅ ដោយ​កាត់បន្ថយ​ទម្លាប់​ជាក់លាក់​មួយ​ចំនួន​ខាង​ក្រោម​។

១. ប្រើប្រាស់​ផលិតផល​​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ស្បែក​

ការ​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​ពី​ស្បែក​ អាច​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត​ខ្លាំង និង​អាច​បំផ្លាញ​ជាតិ​ខ្លាញ់​ធម្មជាតិ​​របស់​​​ស្បែក​។ ផលិតផល​ថែ​រក្សា​សម្រស់​ ដូចជា​ហ្វូម​លាង​មុខ​​ ទឹក​ជូត​មុខ (Toners) និង​​ការ​បក​ស្បែក​មុខ​ (Chemical peels) ដែល​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​​ពី​ស្បែក​ អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​យ៉ាង​ច្រើន​។ នៅ​ពេល​ដែល​ស្បែក​ស្ងួត​ខ្លាំង​ ក្រពេញ​ខ្លាញ់​នឹង​​​បញ្ចេញ​ខ្លាញ់​កាន់​តែ​ច្រើន​ ដើម្បី​រក្សា​សំណើម​ធម្មជាតិ​នៃ​ស្បែ​ក ក៏​ដូចជា​ប្រឆាំង​នឹង​​ស្បែក​ស្ងួត។ កត្តា​នេះ​ហើយ​ ដែល​ជំរុញ​​ដល់​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ ជា​ហេតុ​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​កើត​មុន​ក្បាល​ខ្មៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. យក​ដៃ​ប៉ះ​មុខ​

គ្នា​យើង​ជា​ច្រើន​តែងតែ​យក​ដៃ​ប៉ះ​មុខ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​​ផ្សេង​ៗ​នៃ​ស្បែក​​ ដូចជា​មុន​ក្បាល​ខ្មៅ​ ឬ​ជា​ទម្លាប់​នៅ​ពេល​ដែល​យើង​អផ្សុក​។ ទម្លាប់​នេះ​អាច​​​ធ្វើ​ឲ្យ​ធូលី​​ដី និង​មេរោគ​ដែល​នៅ​លើ​ដៃ​​​​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​ ដែល​ជា​ហេតុ​នេះ​ឲ្យ​កើត​មុន​ក្បាល​ខ្មៅ​។ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​ គ្មាន​មុន​ យើង​គប្បី​បញ្ឈប់​ទម្លាប់​មួយ​នេះ​ជា​បន្ទាន់​។

៣. មិន​​លាង​ជម្រះ​​គ្រឿង​សម្អាង មុន​ពេល​គេង​

​ពេល​ខ្លះ​ ស្រី​ៗ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង និង​មិន​បាន​លាង​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​មុន​ពេល​ចូល​គេង​ឡើយ​​។ ប៉ុន្តែ​ កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្ទះ​រន្ធ​ញើស​ និង​អាច​បង្ក​​​ឲ្យ​កើត​មុន​​ក្បាល​ខ្មៅ​ដោយ​មិន​ដឹង​ខ្លួន​។

៤. ​មិន​ជម្រុះ​កោសិកា​ចាស់​ៗ​របស់​ស្បែក​

​​ប្រសិនបើ​យើង​មិន​បាន​ជម្រុះ​កោសិកា​ចាស់​ៗ​នៃ​ស្បែក​​ជា​រៀង​រាល់​សប្ដាហ៍​ទេ​នោះ​ ​វា​​អាច​បណ្ដាល​ឲ្យ​កើត​​មុន​ក្បាល​ខ្មៅដែរ​​។ ជាក់​ស្ដែង​ ការ​ជម្រុះ​កោសិកា​​អាច​កម្ចាត់​ធូលី កោសិកា​ដែល​ងាប់​​ចេញ​ពី​ផ្ទៃ​ខាង​លើ​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ក៏​ដូចជា​រារាំង​ការ​កើត​មុន​ក្បាល​ខ្មៅ​នេះ​តែ​ម្ដង​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម