Connect with us

ព័ត៌មានអន្ដរជាតិ

Omicron វិវត្តខុសពីវីរុសបំប្លែងខ្លួនសាហាវៗផ្សេងទៀត

បានផុស

នៅ

អ្នកស្រាវជ្រាវជនជាតិជប៉ុនម្នាក់ និយាយថា Omicron ទំនងជាវិវត្តខុសពី ប្រភេទវីរុសបំប្លែងខ្លួន Alpha ឬ Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Kosaki Kenjiro នៃ​សាលា​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ Keio បាន​នឹង​កំពុង​វិភាគ​ទិន្នន័យ​ហ្សែន ​នៃ​មេរោគឆ្លង ដែលត្រូវ​បាន​រាយការណ៍​ជុំវិញ​ពិភពលោក។ ក្រុមកំពុងសិក្សាពីប្រភពដើម ការ​ វិវត្ត និង​ឥទ្ធិពល​នៃ​វីរុស​បប្លែងខ្លួន។

លោក Kosaki និយាយថា លោក​មិនអាចកំណត់ប្រភពដើមភូមិសាស្ត្រ នៃវីរុសបប្លែងខ្លួន Omicron បានទេ ប៉ុន្តែ​ថា វាទំនងជាទីតាំង​ដែលការវិភាគហ្សែនមិនត្រូវបានធ្វើឡើងពេញលេញ ឬ​ទំនង​ជាកើតឡើងតាមរយៈការ​វិវត្ត ​បង្ក​ទៅ ជាប្រភេទ ដែលខុសពីប្រភេទ Alpha ឬ Delta។

លោក Kosaki បន្ថែមទៀត​ថា ​វីរុស​បំប្លែង​ខ្លួន​នេះ​ មាន​បំរែបំរួល​ប្រហែល ៣០ នៃប្រូតេអ៊ីន spike របស់​វា ដែលជាផ្នែកនៃមេរោគដែលនៅ ​ជាប់ និងភ្ជាប់​ទៅ នឹងកោសិកាមនុស្ស។ នោះជា​ចំនួន​បីដង ​ច្រើន​ជាង ​​Delta និង​វីរុស​បំប្លែង​ខ្លួន​ផ្សេងទៀត។

សាស្ត្រាចារ្យ​និយាយ​ថា Omicron ត្រូវបានរាយការណ៍ដំបូង ដោយវិទ្យាស្ថានស្រាវជ្រាវ​មួយនៅ​ អាហ្វ្រិក​ខាងត្បូង ប៉ុន្តែទិន្នន័យបង្ហាញ​ថា វីរុសនេះ​ បានរីករាលដាលរួច​ហើយ នៅ ក្នុងទ្វីប​អឺរ៉ុប។ ទោះ​យ៉ាងណា Omicron មានភាពខុសប្លែកគ្នាជាច្រើន ពីវីរុសបំប្លែងខ្លួន​សាហាវៗផ្សេងទៀត ហើយ​ថា​ ការវិភាគបន្ថែម ​គឺ​ចាំបាច់​ដើម្បីសិក្សាថា តើ Omicron អាចបណ្តាល​ឲ្យ​មាន​រោគសញ្ញាធ្ងន់ធ្ងរ​ដែ​រឬទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ថៃ អួតថា វីរុស Omicron មានឱកាសតិចណាស់ចូលក្នុងប្រទេសខ្លួន ដោយសារវិធានការទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិក ដំឡើង​ប្រាក់​រង្វាន់​ចាប់​ខ្លួន​​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់​២៥​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម១០ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍១០ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម