Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា បង្កើតប្រភេទកម្ចី ឬឥណទានមួយចំនួន ជួយសម្រួលដល់អតិថិជន ដែលគ្មានទ្រព្យធានា

បានផុស

នៅ

ធនាគារ អេស៊ីលីដាបានបង្កើតនូវ ប្រភេទកម្ចី ឬឥណទាន មួយចំនួនដើម្បីជួយសម្រួលដល់អតិថិជនដែលមិនមានទ្រព្យ ធានាគ្រប់គ្រាន់ ឬគ្មានទ្រព្យ ធានាអាចទទួលបានកញ្ចប់ប្រាក់កម្ចីពីធនា គារ អេស៊ីលីដាយកទៅប្រកបអាជីវកម្មឬពង្រីកមុខជំនួញផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក សឹង ភន នាយកប្រតិបត្តិ ឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បាន ឲ្យដឹងថា សម្រាប់អតិថិជន ដែល មិនមាន ទ្រព្យ ធានាគ្រប់គ្រាន់ ឬគ្មានទ្រព្យ ធានា អាចធ្វើការខ្ចីឥណទានពីធនាគារអេស៊ីលីដាបានដូចជា
១) កម្ចី ដើម្បី ប្រើប្រាស់ ផ្ទាល់ ខ្លួន ដែល មាន ទំហំ រហូត ដល់ ២.៥០០ (ពីរពាន់ប្រាំរយ)ដុល្លារ សម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
២) កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ៥.០០០(ប្រាំពាន់)ដុល្លារ សម្រាប់មន្ត្រីរាជ្យការដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
៣) កម្ចីដើម្បីប្រើប្រាស់តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំរហូតដល់ ៤០.០០០(បួនម៉ឺន)ដុល្លារ ។
៤) កម្ចីអាជីវកម្ម ដែលមានទំហំរហូតដល់ ៥០០.០០០(ប្រាំរយពាន់)ដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និង មធ្យម និង ទំហំរហូតដល់ ១.០០០.០០០(មួយលាន)ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”) ។

លោកបានបន្តទៀតថាការបង្កើតប្រភេទកម្ចី ឬឥណទានមួយចំនួនសម្រាប់អតិថិជនដែលគ្មានទ្រព្យធានា គ្រប់គ្រាន់ ឬគ្មានទ្រព្យ ធានានេះគឺដោយសារ ធនាគារ អេស៊ីលីដាដែលជាធនាគារ ពាណិជ្ជដ៏ធំជាងគេ បំផុត មួយនៅកម្ពុជាតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន និង សាធារណជន ជាពិសេស ម្ចាស់អាជីវកម្ម តូច និងមធ្យម ក្នុង ការទទួល បាន ឥណទាន (កម្ចី) ពី អេស៊ីលីដា ដើម្បី ប្រើ ប្រាស់ ក្នុង គោល បំណង អាជីវកម្ម ឬតម្រូវការ ក្នុងគ្រួសារ ។
សម្រាប់អតិថិជនដែលមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមអញ្ជើញ ទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ មានបម្រើ២៤ម៉ោងឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinqu iry@acled abank.com.kh ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម