ព័ត៌មានជាតិ
តារាបាល់ទាត់ និងអ្នកសិល្បៈល្បីៗរបស់កម្ពុជា គាំទ្រ See You Soonព្រឹត្តិការណ៍ជើងឯកពិភពលោក M3 World Championship យ៉ាងគគ្រឹកគគ្រេង
ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក M3 World Championship ឆ្នាំ២០២១សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ដែលមានក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាចូលរួម និងមានការគាំទ្រយ៉ាងពេញទំហឹងពីតារាសិល្បៈ និងអ្នកគាំទ្រកម្ពុជា នឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រជាផ្លូវការនាថ្ងៃទី៦ ខែធ្នូ ស្អែកនេះ នៅប្រទេសសិង្ហបុរី។
ក្រុមខ្លាំងទាំងអស់ចំនួន១៦មកពីទាំងពិភពលោក ត្រូវប្រជែងគ្នា ដើម្បីគ្រងជើងឯក M3 World Championship ដែលមានប្រាក់រង្វាន់សរុបយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៨ម៉ឺនដុល្លារអាមេរិក។ ការប្រកួតត្រូវបានបែងចែកជា៤ពូល ដែក្នុងមួយៗពូលមាន ៤ក្រុមសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមឡើងឡើងទៅវគ្គបន្ត។
ក្រុមទាំង១៦ រួមាន ក្រុម BEDEL (តួកគី), BLACKLIST INTERNATIONAL (ហ្វីលីពីន), BTK (អាមេរិកខាងជើង), EVOS SG (សិង្ហបុរី), GX SQUAD (តំណាងមជ្ឈិមបូព៌ា), KEYD STARS (ប្រេស៊ីល), MALVINAS GAMING (អាមេរិកឡាទីន), NATUS VINCIRE (ក្រុមតំណាងមកតំបន់ CIS), ONIC ESPORT (ឥណ្ឌូណេស៊ី), ONIC PH (ហ្វីលីពីន), RED CANIDS (ប្រេស៊ីល), RRQ HOSHI (ឥណ្ឌូណេស៊ី), RSG SG (សិង្ហបុរី), See You Soon (កម្ពុជា), TEAM MSG (ម៉ាឡេស៊ី) និង TODAK (ម៉ាឡេស៊ី)។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទទួលបានការចាប់អារម្មណ៍ពីបុគ្គលល្បីៗនៅប្រទេសកម្ពុជាទាំងតារាសិល្បៈ និងកីឡាករបាល់ទាត់ ក៏ដូចជាអ្នកដែលល្បីល្បាញតាមបណ្តាញទំនាក់ទំនងសង្គមផងដែរ។
ជាក់ស្តែងតារាបាល់ទាត់ដែលជាអាយដលសម្រាប់អ្នកគាំទ្រកម្ពុជា ចាន់ វឌ្ឍនាកា ក៏ចាប់អារម្មណ៍ និងលើកទឹកចិត្តចំពោះព្រឹត្តិការណ៍ ក៏ដូចជាក្រុមអេឡិចត្រូនិកជម្រើសជាតិកម្ពុជា See You Soon ដែរ។
រហស្សនាម «CV11» បានបង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គមថា ៖«កុំភ្លេចថា សំណាងមិនអាចយកឈ្នះការខំប្រឹងប្រែងបានទេ។ សង្ឃឹមថា អ្នកទាំងអស់គ្នាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះឲ្យកម្ពុជា»។

ជាមួយគ្នានេះខ្សែការពារកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ក៏បានចូលរួមលើកទឹកចិត្តដល់ក្រុមកម្ពុជាដែរ។ សមាជិកក្លឹបវិសាខាបាននិយាយថា ៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញក្រុមកម្ពុជាមានឱកាសចូលរួមប្រកួតលំដាប់ថ្នាក់ពិភពលោក។ ខ្ញុំសូមជូនពរកីឡាករ Mobile Legends ឲ្យពួកគាត់ធ្វើបានល្អ និងយកជ័យជម្នះសម្រាប់កម្ពុជា»។

ចំណែកនារីរូបស្រស់ និងជាកីឡាការិនីល្បុក្កតោកម្ពុជា ពេជ្រ ចរណៃ បានចែករំលែកគំនិតថា ៖«មិនថា បរាជ័យប៉ុន្មានដងទេ ឲ្យតែនៅមានជីវិត យើងនៅតែអាចចាប់ផ្ដើមម្ដងទៀតបាន។ នាងខ្ញុំសូមជូនពរ និងផ្តល់កម្លាំងចិត្តដល់អ្នកទាំងអស់គ្នាដើម្បីយកពានក្នុងការប្រកួត M3។ ស៊ូៗ ស៊ូ»។

រឹតតែធ្វើឲ្យព្រឹត្តិការណ៍អស្ចារ្យ និងផ្តល់ឲ្យអ្នកគាំទ្រទូទាំងប្រទេសរំភើបសប្បាយបំផុតគឺវត្តមានម្ចាស់ឧបត្ថម្ភ និងដៃគូសហការ មានដូចជាក្រុមហ៊ុនទូរសព្ទ Smart, ភេសជ្ជៈ Sting, ធនាគារស្ថាបនា, ក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda និងរថយន្ត LMCar។
តារាចម្រៀងល្បីៗដូចជា ចិត្ត កញ្ចនា 4T5 ជី ដេវីត និងតារាចម្រៀងផ្សេងៗទៀត បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយបាននិពន្ធបទចម្រៀងចំណងជើង”អាណាចក្រអ្នកចម្បាំង Kingdom of Warriors”ដើម្បីលើកទឹកចិត្តក្រុមអេឡិចត្រូនិកជម្រើសជាតិកម្ពុជា។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា See You Soon ជាជើងឯកពីព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ MPL KH Champion ឆ្នាំ២០២១ ដែលបានតំណាងឲ្យកម្ពុជាចូលរួមប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ។
ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅរកផេកផ្លូវការ Mobile Legends: Bang Bang និងការផ្សាយផ្ទាល់តាមអនឡាញមានតែនៅលើផេកផ្លូវការ MLBB និង Smart ចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២១៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ