សុខភាព
ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិតជាជួយដុតកាឡូរីបានច្រើន?
គ្នាយើងមួយចំនួន ព្រោះតែចង់សម្រកទម្ងន់បានរាងស្អាត ខំប្រឹងហាត់ប្រាណផង តមអាហារផង និងខ្លះទៀត ស្លៀកឈុតកៅ ស៊ូហាត់ប្រាណផង ដើម្បីឲ្យបែកញើសខ្លាំងអាចដុតជាតិខ្លាញ់ក្នុងខ្លួនបានច្រើន។ ផ្ទុយទៅវិញ ការស្លៀកឈុតកៅស៊ូហាត់ប្រាណ មានស្ថាប័នខ្លះអះអាងថាគ្រាន់តែធ្វើឲ្យយើងចេញញើសច្រើន តែមិនជួយរំលាយកាឡូរីមានក្នុងខ្លួនយើងឡើយ។
មនុស្សភាគច្រើនស្លៀកឈុតកៅស៊ូហាត់ប្រាណ ដោយគិតថាវាជួយឲ្យយើងស្រកទម្ងន់បានលឿន។ យើងពិតជាអាចស្រកទម្ងន់បាន ប៉ុន្តែការសម្រកទម្ងន់ភាគច្រើនបណ្ដាលមកពីញើស ហើយទម្ងន់នោះនឹងត្រូវជំនួសវិញភ្លាមៗនៅពេលយើងផឹកទឹកពីរ-បីកែវ។ កីឡាករអាជីពខ្លះដែលត្រូវបំពេញតាមការកំណត់ទម្ងន់ជាក់លាក់ណាមួយដូចជា អ្នកប្រដាល់អាចប្រើឈុតទាំងនេះ ដើម្បីជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការស្លៀកឈុតកៅស៊ូហាត់ប្រាណ មិនជួយដុតកាឡូរីនៅក្នុងខ្លួនទេ វាគ្រាន់តែធ្វើឲ្យយើងបែកញើសខ្លាំងតែប៉ុណ្ណោះ។
ការស្រកទម្ងន់ដោយសារការបាត់បង់ជាតិទឹកច្រើន មិនពាក់ព័ន្ធនឹងការដុតបរិមាណជាតិខ្លាញ់ក្នុងរាងកាយយើងទេ ហើយតាមពិតទៅវាអាចបង្កគ្រោះថ្នាក់វិញ។ យោងតាម American Heart Association ឲ្យដឹងថា ហានិភ័យជំងឺសរសៃឈាមបេះដូងកើនឡើងនៅពេលសំណើមរាងកាយឡើងលើស៧០% ប៉ុន្តែប្រសិនបើយើងស្លៀកឈុតកៅស៊ូហាត់ប្រាណ សំណើមដែលចេញពីរាងកាយយើងក្នុងឈុតនោះមានប្រហែល១០០% មានន័យថា ស្លៀកឈុតកៅស៊ូហាត់ប្រាណកាន់តែបង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង។
ហានិភ័យផ្សេងទៀត ដែលទាក់ទងនឹងការស្លៀកឈុតកៅស៊ូហាត់ប្រាណ គឺបញ្ហាខ្វះជាតិទឹក និងការឡើងកម្ដៅរាងកាយ។ គ្នាយើងត្រូវដឹងថា ការស្រកទម្ងន់គឺអាស្រ័យលើបរិមាណកាឡូរីដែលបានដុតច្រើនជាងបរិមាណកាឡូរីដែលយើងញ៉ាំចូលទៅ។ ការស្លៀកឈុតកៅស៊ូហាត់ប្រាណ មិនជួយឲ្យយើងស្រកជាតិខ្លាញ់ក្នុងរាងកាយទេ ថែមទាំងអាចបង្កជាដល់សុខភាពថែមទៀត ហេតុនេះពេលហាត់ប្រាណ គ្នាយើងគួរស្លៀកពាក់ស្ដើងៗ ដែលខ្យល់អាចចេញចូលបានស្រួល និងគួរហាត់ប្រាណនៅក្រោមម្លប់ត្រជាក់ល្អ ចៀសវាងហាត់ប្រាណក្រោមកម្ដៅថ្ងៃ៕
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់