ព័ត៌មានអន្ដរជាតិ
ថៃ មានសិទ្ធចូល អាល្លឺម៉ង់ លុះត្រាបំពេញលក្ខខណ្ឌនេះ ក្រោយដកចេញពីបញ្ជីប្រទេស មានហានិភ័យ
អាល្លឺម៉ង់ នឹងដកថៃ ចេញពីបញ្ជីប្រទេសមានហានិភ័យខ្ពស់នៅ ថ្ងៃអាទិត្យនេះ ខណៈស្ថានទូតថៃ ប្រចាំនៅ ទីក្រុងប៊ែរឡាំង បានប្រកាសនៅ លើទំព័រ Facebook របស់ខ្លួនមួយថ្ងៃមុន។
នៅ ក្រោមបទប្បញ្ញត្តិថ្មីនេះ ប្រជាជនមកពីប្រទេសថៃ អាចធ្វើដំណើរទៅ កាន់ប្រទេសអាល្លឺម៉ង់ ដោយមិនចាំបាច់ចុះឈ្មោះ ឬស្ថិតនៅ ក្រោមការដាក់ឲ្យនៅ ដាច់ដោយឡែកទៀតទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរទាំងអស់ គួរតែមានយ៉ាងហោចណាស់មួយដូចខាងក្រោម៖
-លទ្ធផលអវិជ្ជមាន ពីការធ្វើតេស្ត RT-PCR (មិនលើសពី ៧២ ម៉ោងមុនពេលមកដល់) ឬការធ្វើតេស្តអង់ទីហ្សែន (យមិនលើសពី ៤៨ ម៉ោងមុន) ។
-មានវិញ្ញាបនបត្រទទួលថ្នាំបង្ការ ឬប័ណ្ណចាក់វ៉ាក់សាំង (មានតែវ៉ាក់សាំង Pfizer-BioNTech, Moderna, AstraZeneca និង Johnson & Johnson)។
-ភស្តុតាងបង្ហាញថា អ្នកដំណើរបានជាសះស្បើយពីជំងឺកូវីដ ហើយបានទទួលវ៉ាក់សាំងខាងលើ យ៉ាងហោចណាស់មួយដង។
ស្ថានទូតក៏បានណែនាំឲ្យអ្នកធ្វើដំណើរ ត្រូវតាមដានព័ត៌មាន ព្រោះវិធានការធ្វើដំណើររបស់អាល្លឺម៉ង់ អាចនឹងមានការផ្លាស់ប្ដូរគ្រប់ពេល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ប្រកាសក្ដែងៗថា មិនមាន Omicron នៅភាគខាងត្បូងប្រទេស ក្រោយម៉ាឡេស៊ី រកឃើញលើនិស្សិតមួយរូប
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់