ព័ត៌មានជាតិ
ព្រះមេរុ កំពុងតម្លើងនៅមុខវត្តបទុមសម្រាប់ព្រះរាជទានភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ក្រុមការងារសាងព្រះមេរុ កំពុងរៀបចំតម្លើងព្រះមេរុ នៅបរិវេណវត្តបទុមវតីរាជវរារាមតាមទំនៀម សម្រាប់ប្រារឰព្រះរាជពិធីព្រះរាជទានភ្លើងព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
ព្រះសពសម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភាដង្ហែរយាងមកពីប្រទេសបារាំងយាងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ១២ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១។
ព្រះសពនឹងតម្កល់ធ្វើបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ (ព្រះដំណាក់ចាស់)។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៨ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាផ្លូវការសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិហើយបានឲ្យក្រសួង ស្ថាប័នរដ្ឋ សាលារៀនមន្ទីរពេទ្យរដ្ឋនិងឯកជនទាំងអស់និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់វត្តអារាមព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៅថ្ងៃ៨ ខែធ្នូ ផងដែរ។
ជាមួយគ្នានោះដែរ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនផ្អាកការសម្តែង និងចាក់ផ្សាយកម្មវិធីសប្បាយៗ ក្នុងលក្ខណៈគគ្រឹកគគ្រេង។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានចូលទិវង្គត នៅថ្ងៃអាទិត្យទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០ នាទីរសៀល ម៉ោងនៅកម្ពុជាក្នុងព្រះជន្ម៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត