ព័ត៌មានជាតិ
កម្ពុជាប្រកាសលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ចូលកម្ពុជា បន្ទាប់ពីបានចេញបម្រាមរយៈពេល១សប្តាហ៍រួចមក។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៍មានចេញផ្សាយកាលពីយប់ថ្ងៃទី៥ ខែធ្នូ ថា ដោយបានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង(B.1.1.529)ក្រសួងបានសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្វ្រិករួមមានប្រទេសBotswana,Eswatini, Lesotho,Mozambique, Namibia, South Africa, Zimbabwe, Malawi,Angola, និង Zambia ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ការលុបចោលវិធានការខាងលើនឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែម លើនីតិវិធីប្រតិបត្តិស្តង់ដារ(SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ ខាងលើឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថាជា «ប្រទេសដែលមានការព្រួយបារម្ភ» អំឡុងពេល២សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR)ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជាទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។
ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់កម្ពុជាហើយក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមាន ត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងត្រូវធ្វើចត្តាឡីស័កដាច់ដោយឡែក។ ក្នុងករណីទទួលបានលទ្ធផលតេស្ត PCR វិជ្ជមាន ត្រូវធ្វើកាព្យាបាលនិងអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កដាច់ដោយឡែក រយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCRនៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក។
លោករដ្ឋមន្ត្រីបានឱ្យដឹងបន្តទៀតថា ចំពោះអ្នកដំណើរជាជនបរទេសត្រូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។ ក្នុងករណីអ្នកដំណើរមិនបានកក់សណ្ឋាគារ ត្រូវទៅកាន់បញ្ជរធនាគារ ដើម្បីតម្កល់ប្រាក់១០០០ដុល្លារអាមេរិក សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃនៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា រីឯអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ដោយតេស្ត PCRក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថាអ្នកដំណើរជាជនបរទេស ត្រូវបានលើកទឹកចិត្តឱ្យមានបណ្ណសន្យារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ-១៩ (COVID-19 Health Insurance Policy) ដែលនៅកម្ពុជាអាចទិញពីការធានារ៉ាប់រងរួមគ្នាតំណាងដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ តាមរយៈគេហទំព័រhttps://www.foreinsurance.com/covid-19-insurance/។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរចំនួន១០ប្រទេសនៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០នៅក្នុងពេល៣សប្តាហ៍ចូលប្រទេសកម្ពុជាឡើយដើម្បីទប់ស្កាត់ការឆ្លងជំងឺបំប្លែងថ្មីB.1.1.529៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៦ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ