ព័ត៌មានអន្ដរជាតិ
ទឹកហូរខ្លាំងហើយនៅតែបើករថយន្តឆ្លងកាត់ ទីបំផុតជួបគ្រោះស្លាប់ជាង ២០នាក់នៅ កេនយ៉ា
វីដេអូដ៏រន្ធត់ បានបង្ហាញពីរថយន្តក្រុងដឹកសមាជិកក្រុមចម្រៀង ត្រូវបានទឹកហូរនាំយកទៅ នៅក្នុងប្រទេសកេនយ៉ា ដែលបណ្តាលឲ្យមនុស្សជាង ២០ នាក់ស្លាប់។
រថយន្តក្រុងរបស់សាលារៀន ពណ៌លឿងមួយគ្រឿង ត្រូវបានគេជួលឲ្យដឹកក្រុមចម្រៀងព្រះវិហារទៅកាន់ពិធីមង្គលការមួយកាលពីថ្ងៃសៅរ៍។
ខណៈពេលដែលមានទឹកហូរយ៉ាងខ្លាំង រថយន្តបានបើកយឺតៗឆ្លងពីផ្លូវម្ខាងទៅផ្លូវម្ខាង ស្រាប់តែរថយន្តត្រូវបានទឹកហូរនាំយកទៅតែម្តង។
អ្នកដំណើរចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះចេញពីរថយន្តក្រុង ប៉ុន្តែជាង២០នាក់បានបាត់បង់ជីវិត។ ក្រោយមក ក្រុមអ្នកជួយសង្គ្រោះបានរកយកសាកសព២៣នាក់ចេញពីទឹក។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅតាមបណ្តោយទន្លេ Enziu ចម្ងាយប្រហែល ១២៥ ម៉ាយល៍ភាគខាងកើតនៃរដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា៕
សូមទស្សនាវីដេអូ៖
ប្រែបម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីក្រុង ឡុងដ៍ ត្រូវជន់លិច ដោយជំនន់ទឹកភ្លៀង (មានវីដេអូ)
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤