Connect with us

ចរាចរណ៍

កូវីដ​​ថយចុះ តែ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់ចរាចរណ៍​កើនឡើង​៥%​ នៅ​ខែវិច្ឆិកា

បានផុស

នៅ

សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបមានប្រសាសន៍ថានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ២៥៦ លើក កើនឡើង១៣លើកស្មើ៥ភាគរយធៀបនឹងខែតុលា។

ចំនួនអ្នករងរបួសវិញមាន៣០២នាក់ ថយចុះ៣៨នាក់ស្មើនឹង១១ភាគរយ ខណៈអ្នកស្លាប់មានចំនួន១៤៧នាក់ កើន៧នាក់ ស្មើនឹង៥ភាគរយ ធៀបនឹងខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើនអ្នករងរបួសនិងអ្នកស្លាប់នាខែតុលានេះ គឺដោយសារកំណើនសន្ទុះធ្វើចរាចរឡើងវិញបន្ទាប់ពីសភាពធូរស្រាល​ជំងឺ​កូវីដ-១៩ ហើយមូលហេតុកំណើនគ្រោះថ្នាក់ ស្លាប់ និងរបួសនេះ បណ្តាលមកពីការបើកបរលឿនចំនួន៤៥ភាគរយ ការមិនគោរពសិទ្ធមានចំនួន២០ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១១ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ កត្តាយានយន្ត  ងងុយនិងកត្តាផ្លូវ។

សម្តេចក្រឡាហោមបានអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរ​មានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បី​ចៀសផុតពីគ្រោះថ្នាក់។

សម្តេចក្រឡាហោមបានបញ្ជាក់ថា « ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម