Connect with us

នយោបាយ

សម្តេចតេជោថា ទោះបីមានការរិះគន់ ក៏សម្តេចមិនទុកឱ្យពលរដ្ឋស្លាប់ ដោយគ្មានការយកចិត្តទុកដាក់ឡើយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយសំដៅទៅលើក្រុមអតីតបក្សប្រឆាំង និងអ្នកអត្ថា​ធិប្បាយថា បើទោះបីមានការរិះគន់ និងជេរលើសម្តេចយ៉ាងណាក៏ដោយ ក៏សម្តេចមិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ ដោយមិនមានការយកចិត្តទុកដាក់នោះទេ។ សម្តេចតេជោ លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កន្លងមក មានមនុស្សច្រើនណាស់ដែលរិៈគន់សម្ដេចដែលសូម្បីតែការរៀបចំដីបូជាសព និងការរៀបចំធ្វើមឈូសសម្រាប់ដាក់សពប្រជាពលរដ្ឋដែលទទួលមរណភា​ព ​ដោយ​សារជំងឺកូវីដ១៩ ក៏គេអ្នករិះគន់ដែរ។ សម្ដេច ជឿជាក់ថា អ្នកដែលរិះគន់បញ្ហានេះ ក៏ប្រហែលជាមានសាច់ញាតិ បងប្អូនស្លាប់ដោយជំងឺ​កូវីដ១៩ដែរ ។ ប៉ុន្តែ បើទោះបីជាមានការលើកឡើងយ៉ាងណាក៏ដោយ ក៏សម្ដេចត្រូវតែរៀបចំទុកឱ្យហើយ មិនអាចទុកឱ្យប្រជាពលរដ្ឋស្លាប់ ដោយគ្មានការយកចិត្តទុកដាក់នោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មានអ្នកជេរលើសម្តេចច្រើនណាស់ តែការជេរនេះ ក៏បានធ្វើឱ្យគេស្គាល់សម្តេចក៏ច្រើនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា៖« ខ្ញុំនិយាយឱ្យពិតទៅល្បីដោយសារគេជេរ។ ពីដើមអ្នកណាស្គាល់ ហ៊ុន សែន ប៉ុន្តែដោយសារ បាងកកប៉ុស្តិ៍ ឡឺម៉ុង។ ពេលនោះឆ្នាំ១៩៨២ ខ្ញុំនៅជារដ្ឋមន្ត្រីក្រសួងការបរទេស នៅពេលដែលបាងកកប៉ុស្តិ៍ ឌឺណេសិន និយាយច្រើនពី ហ៊ុន សែន កាសែតបរទេសនិយាយពី ហ៊ុន សែន អាពតជេរថែម ត្រីភាគីជេរថែម ហ៊ុន សែន ល្បីឈ្មោះ។ ហ៊ុន សែន ដែលគេអត់ស្គាល់ អញ្ចឹងបន្តទៀតទៅ ? ចាំជេរ ហ៊ុន ម៉ាណែត  ទៀតទៅ​»៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម