Connect with us

នយោបាយ

ស្អែកនេះ សម្ដេចតេជោ នឹងជួប រដ្ឋមន្ត្រីការបរទេសភូមា ដើម្បីពិភាក្សាពីវិបត្តិនៅក្នុងប្រទេសនេះ

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន នៅព្រឹកថ្ងៃចន្ទនេះ បានអះអាងថា នៅថ្ងៃអង្គារ ស្អែកនេះ សម្តេចនឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដើម្បីពិភាក្សាពីស្ថានភាព និងវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសភូមា។ សម្តេច បានគូសបញ្ជាក់ថា សម្តេច និងរដ្ឋមន្រ្តីការបរទេសភូមា នឹងមានបញ្ហាជាច្រើនដែលត្រូវលើកមកជជែកពិភាក្សាគ្នា ដើម្បីស្វែងរកលទ្ធភាពអាចឱ្យភូមាវិលមមចូលរួមកិច្ចប្រជុំអាស៊ានបានឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមគម្រោង រដ្ឋមន្រ្តីការបរទេសភូមា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី០៦ ដល់០៧ ខែធ្នូ ឆ្នាំ២០២១។ លោករដ្ឋមន្រ្តីការបរទេសភូមា មកដល់នៅម៉ោងប្រមាណ១១ ព្រឹកនេះ ហើយនៅរសៀលនេះ លោកនឹងអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងជិះទូកកម្សាន្តតាមមាត់ទន្លេចតុមុខ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ គឺនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក វុនណា ម៉ោងលីន នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន រួច លោកនឹងអញ្ជើញជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រសួងការបរទេស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម