Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! ករណី Omicron ទី១របស់ថៃ គឺជាអ្នកដំណើរមកពី អឺរ៉ុប (មានវីដេអូ)

បានផុស

នៅ

ប្រទេសថៃ បានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសនេះ ពីអេស្ប៉ាញកាលពីចុងខែមុន។

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីនៅក្នុងខ្លួនបុរសដែលបានមកដល់កាលពីថ្ងៃទី២៩ខែវិច្ឆិកា បានធ្វើឲ្យថៃ ក្លាយជាប្រទេសទី៤៧ដែលរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Opas និយាយថា “ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃវីរុស Omicron គឺជាបុរសអាយុ៣៥ឆ្នាំ ដែលជាពលរដ្ឋអាមេរិក រស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺមានរោគសញ្ញាស្រាល”។

អាជ្ញាធរសុខាភិបាលថៃ កំពុងធ្វើតេស្ដបន្ថែមលើមនុស្សដែលបានទាក់ទងជាមួយបុរសម្នាក់នោះ ប៉ុន្តែលោកនិយាយថា រហូតមកដល់ពេលនេះ ទំនាក់ទំនងទាំងអស់មានហានិភ័យទាបណាស់។

ប្រទេសថៃ បានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី រួមមាន បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង និង ស៊ីមបាវ៉េ កាលពីដើមខែធ្នូ ចំពេលមានការព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួន Omicron។

លោក Opas និយាយថា អាជ្ញាធរក៏បានដាក់កំហិតការធ្វើដំណើរមកពីប្រទេសអាហ្វ្រិកផ្សេងទៀតផងដែរ និងកំពុងតាមដានករណីដែលអាចកើតមានបន្ថែមទៀតក្នុងចំណោមអ្នកដំណើរអន្តរជាតិ។

គួរបញ្ជាក់ថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីនៃវីរុសកូវីដ១៩ចំនួន ៤,០០០ ករណី និងស្លាប់ថ្មី ២២ នាក់នៅថ្ងៃចន្ទនេះ ដោយធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងដល់ជាង ២.១ លានករណី និងស្លាប់ចំនួន ២០,៩៦៦ នាក់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន។

ទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ បានបង្ហាញថា ប្រជាជនជាង ៥៧% នៅក្នុងប្រទេសថៃ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្តៅៗ Omicron ចូលមកដល់ ថៃ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម