សុខភាព
កូនក្ដៅក្បាល តែមិនមែនកើតជំងឺគ្រុនក្ដៅ បណ្ដាលមកពីអ្វី?
កត្តាបរិស្ថាន និងលក្ខខណ្ឌជាច្រើនទៀត អាចធ្វើឲ្យក្បាលកូនក្ដៅ ជាងរាងកាយទាំងមូល។ ទោះបីជាអាការ នេះកើតមានជាញឹកញាប់ក៏ពិតមែន ប៉ុន្តែពិបាកក្នុងការកំណត់មូលហេតុជាក់លាក់ណាស់។ យ៉ាងណាមិញ ម៉ាក់ៗអាចគ្រប់គ្រងបញ្ហានេះបាន តាមរយៈការអនុវត្តតាមវិធីសាស្ត្រខាងក្រោម។
អ្វីបានជាក្បាលកូនក្ដៅ តែមិនមែនកើតជំងឺគ្រុនក្ដៅ ?
- សីតុណ្ហភាពក្នុងបន្ទប់ក្ដៅ ជាពិសេសនៅរដូវក្ដៅ ហើយសើម។
- សំលៀកបំពាក់ក្ដៅស្អុះស្អាប់ពេក ឬសូម្បីតែពាក់ពួកសម្រាប់រដូវរងាក៏អាចធ្វើឲ្យក្បាលកូនក្ដៅជាងខ្លួនផងដែរ។
- ប្រសិនបើម៉ាក់ៗបីកូនចេញទៅក្រៅក្រោមពន្លឺថ្ងៃ ក្បាលអាអូនអាចនឹងក្ដៅ ដោយមិនមានជំងឺគ្រុនក្ដៅឡើយ។
- គេងផ្ងារច្រើនម៉ោងនៅពេលយប់
- ការយំ និងស្រ្តេស អាចនាំឲ្យសីតុណ្ហភាពរាងកាយកើនឡើង ដោយសារតែការផ្លាស់ប្ដូរជីវគីមីក្នុងខ្លួន។ ការកើនឡើងសីតុណ្ហភាពនេះដែរ ភាគច្រើនកើតនៅលើក្បាល ឬថ្ងាស។
- ដុះធ្មេញ អាចបណ្ដាលឲ្យរាងកាយរបស់កូនយើងឡើងកម្ដៅបាន។ ម៉ាក់អាចសង្កេតមើលសញ្ញានៃការដុះធ្មេញ ដូចជាអញ្ចាញហើមក្រហម និងកូនចូលចិត្តខាំរបស់របរ ដើម្បីកាត់បន្ថយការឈឺចាប់អញ្ចាញ។
- បញ្ចេញសកម្មភាពរាងកាយ ដូចជាវារ ឬដើរក៏អាចនាំឲ្យក្បាលអាអូនក្ដៅឧណ្ហៗដូចគ្នា។
- ការប្រើប្រាស់ថ្នាំមួយចំនួន។
គន្លឹះដោះស្រាយបញ្ហាកូនក្ដៅតែក្បាល មិនមែនគ្រុនក្ដៅ
ប្រសិនបើម៉ាក់សង្កេតឃើញក្បាលកូនក្ដៅ ចូរវាស់កម្ដៅរាងកាយទាំងមូល។ ពិតណាស់ នៅពេលដែលរាងកាយកូនក្ដៅជាង៣៨អង្សាសេ នោះមានន័យថាកូនគ្រុនក្ដៅហើយ។ ប៉ុន្តែ បើកូនមិនក្ដៅខ្លួនទេ ម៉ាក់អាចអនុវត្តតាមតិចនិកទាំងនេះ ដើម្បីដោះស្រាយបញ្ហាក្ដៅក្បាលរបស់អាអូន។
១. ស្លៀកពាក់ឲ្យកូនសមរម្យ
- បើអាកាសធាតុក្ដៅហើយសើម ចូរឲ្យកូនស្លៀកសំលៀកបំពាក់ដែលមានខ្យល់ចេញចូល។ ជៀសវាងស្លៀកសំលៀកបំពាក់ច្រើនជាន់ ដើម្បីបង្ការការឡើងកម្ដៅខ្លាំង។
- នៅពេលដែលអាកាសធាតុត្រជាក់ ចូរឲ្យកូនស្លៀកខោអាវជាប់គ្នា និងរុំខ្លួនកូនដោយកំណាត់កក់ក្ដៅ ដែលមានខ្យល់ចេញចូល។ ចូរបន្ថែម និងបន្ថយកំណាត់រុំ អាស្រ័យទៅតាមសីតុណ្ហភាព ដើម្បីជៀសវាងការឡើងកម្ដៅខ្លាំង។
២. ពិនិត្យសីតុណ្ហភាពក្នុងបន្ទប់
- រក្សាសីតុណ្ហភាពក្នុងបន្ទប់ត្រឹម១៨ ទៅ២១អង្សាសេនៅគ្រប់រដូវកាល។ រាងកាយទារកមិនអាចសម្របខ្លួនទៅតាមការប្រែប្រួលសីតុណ្ហភាពជុំវិញឡើយ ទើបម៉ាក់ចាំបាច់ត្រូវរក្សាសីតុណ្ហភាពថេរ។
- ក្នុងរដូវក្ដៅ ម៉ាក់អាចប្រើម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសីតុណ្ហភាពក្នុងបន្ទប់ និងត្រូវប្រាកដថាបន្ទប់មានខ្យល់ចេញចូល អំឡុងពេលរដូវក្ដៅ។
- ជៀសវាងបែរកង្ហារទៅចំទារកដោយផ្ទាល់។
៣. លក្ខខណ្ឌនាំឲ្យមានការប្រែប្រួលសីតុណ្ហភាពរាងកាយ
- ផ្លាស់ប្ដូរម៉ោងសម្រាប់សកម្មភាពខាងក្រៅ នៅអំឡុងពេលរដូវក្ដៅ។ គប្បីនាំកូនតូចចេញក្រៅនៅពេលព្រឹកព្រលឹម ឬនៅពេលល្ងាច ដើម្បីការពារអាអូនពីការត្រូវកម្ដៅខ្លាំងជ្រុល។
- រក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ ដោយការបំបៅដោះកូនឲ្យបានញឹកញាប់អំឡុងពេលរដូវក្ដៅ ដើម្បីបញ្ចៀសការខ្សោះជាតិទឹក ជាហេតុនាំឲ្យក្បាល និងរាងកាយរបស់កូនឡើងក្ដៅ។
ពេលណាគួរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ?
- ក្បាលរបស់កូននៅតែក្ដៅនៅប៉ុន្មានថ្ងៃបន្ទាប់។
- ទារកមានអាយុតិចជាង៣ខែ។
- ក្បាលរបស់កូនក្ដៅកាន់តែខ្លាំង ក្រោយញ៉ាំថ្នាំរួច។
- ម៉ាក់ៗសង្កេតឃើញសញ្ញាមួយចំនួននៃការឆ្លងមេរោគ ដូចជាក្អួត និងរាករូសជាដើម៕
ចុចអាន៖តិចនិកបង្ការកុំឲ្យកូនឆ្លងមេរោគផ្លូវទឹកនោម ម៉ាក់ប៉ាគួរដឹង
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច