ព័ត៌មានជាតិ
បុគ្គលល្បីៗលើពិភពលោកធ្លាប់មកស្នាក់នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុកាលពី ជិត៦០ឆ្នាំមុន
សណ្ឋាគារឯករាជ្យ ឬគេស្គាល់ហៅថា សណ្ឋាគារ ៧ ជាន់ គឺជាសណ្ឋាគារប្រវត្តិសាស្ត្រមួយនៅខេត្តព្រះសីហនុ។ សណ្ឋាគារនេះ ត្រូវបានគូរប្លង់ ដោយស្ថាបត្យករជនជាតិបារាំង និងកសាងនៅឆ្នាំ ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមស្នាព្រះហស្ថដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ ដែលជាផ្នែកមួយនៃការបង្ហាញពីសុទិដ្ឋិនិយមរបស់ព្រះរាជាណាចក្រកម្ពុជាក្រោយទទួលបានឯករាជ្យពីអាណានិគមបារាំង។
សណ្ឋាគារនេះស្ថិតនៅជាប់ឆ្នេរសមុទ្រ ហើយភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារនេះរួមមានឥស្សរជនល្បីៗលើពិភពលោក ដូចជាលោកជំទាវជាស្ត្រីទី១ របស់សហរដ្ឋអាម៉េរិក Jacqueline Kennedy ភរិយារបស់អតីតប្រធានាធិបតី John F. Kennedy រួមនឹងតារាបរទេសល្បីៗ។
នៅក្នុងរបបខ្មែរក្រហម សណ្ឋាគារនេះមិនត្រូវបានប្រើប្រាស់ទេ ហើយតំបន់នោះត្រូវបានជឿថា ប្រើប្រាស់ជាកន្លែងឃុំខ្លួនមនុស្សរបស់ខ្មែរក្រហមទៀតផង។ ក្រោយពីខ្មែរក្រហមត្រូវបានផ្តួលរលំ សណ្ឋាគារនេះ ត្រូវបានបើកទ្វារឡើងវិញ នៅឆ្នាំ ១៩៩២ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់មន្ត្រីនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់)។
នៅឆ្នាំ២០០៧ សណ្ឋាគារឯករាជ្យត្រូវបានរៀបចំឡើងវិញ និងបានបើកដំណើរការសម្រាប់ការទទួលភ្ញៀវទេសចរ មកដល់សព្វថ្ងៃ។ អគារមួយចំនួន រួមនឹងអាងទឹកជាប់មាត់សមុទ្រគឺជាសំណង់ថ្មី។ ប្រភព៖ នេត្រ ភក្រ្តា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក