នយោបាយ
កូនស្រីលោកកឹម សុខា និងអតីតសមាជិកបក្សប្រឆាំង បរិហារលោកសម រង្ស៊ី ថា ដើរតែបោកប្រាស់ពលរដ្ឋខ្មែរ
កូនស្រី លោកកឹម សុខា គឺកញ្ញា កឹម មនោវិទ្យា និងលោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបរិហារលោកសម រង្ស៊ី និងក្រុមរបស់លោកថា បានដើរបំបែកបំបាក់ និងបោកប្រាស់តែប្រជាពលរដ្ឋខ្មែរ។ នេះ គឺជាការបរិហារថ្មីមួយទៀត បន្ទាប់ពីសម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោកកឹម សុខា បានដើរដល់ផ្លូវបំបែក។
តាមរយៈគណនីហ្វេសប៊ុកកាលពីយប់ថ្ងៃចន្ទ កញ្ញា កឹម មនោវិទ្យា បានអះអាងថា លោក សម រង្សី និង លោកអេង ឆៃអ៊ាង ព្រមទាំងក្រុមរបស់ពួកគេ បាន និងកំពុងបញ្ជាសកម្មជនសម រង្សី បើកការមួលបង្កាច់វាយប្រហាមកលើ លោក កឹម សុខា ជាង៤ឆ្នាំកន្លងមកនេះ ដោយមិនខ្មាស់អៀន។ មិនតែប៉ុណ្ណោះ កញ្ញា កឹម មនោវិទ្យា ក៏បានអះអាងទៀតថា លោកសម រង្ស៊ី លោកអេង ឆៃអ៊ាង និងក្រុម បានបញ្ជាឱ្យសកម្មជនសម រង្សី ត្រឡប់ទៅគណបក្សភ្លើងទៀនវិញ ដែលជាការបំបែកអតីតគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានេះ កូនស្រី លោកកឹម សុខា ក៏បានថាចំៗថា ប្រហែលជាលោក សម រង្សី និងលោក អេង ឆៃអ៊ាង នៅតែបន្តបោកប្រាស់ពលរដ្ឋខ្មែរ ដោយមើលងាយថា ពួកគាត់ តាមមិនទាន់នយោបាយស្មោគរោគនេះ។
បន្តពីកញ្ញា កឹម មនោវិទ្យា ពោល គឺនៅព្រឹកថ្ងៃអង្គារនេះ ហើយតាមរយៈគណនីហ្វេសប៊ុកដូចគ្នា លោកយឹម ស៊ីណន ក៏បានបរិហារលោកសម រង្ស៊ី និងលោកអេង ឆៃអ៊ាង ផងដែរ។ លោក យឹម ស៊ីណន បានលើកឡើងថា ប្រហែលនៅមានអ្នកជឿក្រុមលោក សម រង្ស៊ី ហើយប្រហែលជាក្រុមនេះនៅតែអាចបោកគេបានទៀត។ បើតាមអតីតសមាជិកបក្សប្រឆាំងរូបនេះ គឺ ៤ឆ្នាំមកនេះ ឃើញតែក្រុមលោក សម រង្ស៊ី ដើរបំបែកបំបាក់កម្លាំងបក្សគ្រប់ទីកន្លែង នៅអាមេរិក បារាំង កាណាដា អូស្ត្រាលី ថៃ និងកូរ៉េខាងត្បូង។ល។ លោក បានសង្កត់ធ្ងន់ថា ការចាញ់របស់លោកសម រង្ស៊ី គឺដោយសារបញ្ញា មិនមែនដោយសារព្រហ្មលិខិតទេ។
ការបរិហាររបស់កញ្ញា កឹម មនោវិទ្យា និងលោកយឹម ស៊ីណននេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសម រង្ស៊ី ដែលបានអំពាវនាវឱ្យអ្នកគាំទ្រអតីតគណបក្សប្រឆាំងកុំឱ្យមកឈ្លោះនឹងគ្នាឯង។ លោកសម រង្ស៊ី ក៏ថែមទាំងអះអាងទៀតថា សត្រូវរបស់អ្នកប្រជាធិបតេយ្យខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ មិនមែនរូបលោក និងលោក កឹម សុខា នោះឡើយ។ ការលើកឡើងរបស់លោកសម រង្ស៊ី ទាំងនេះ ត្រូវបានលោកអេង ឆៃអ៊ាង យកមកសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
ជាការកត់សម្គាល់ ការលើកឡើងរបស់លោកសម រង្ស៊ី នេះ គឺបន្ទាប់ពីអ្នកគាំទ្រនៃម្ខាងៗបានវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ឈរ ដោយចោទប្រកាន់ និងលាបពណ៌គ្នាជាបន្តបន្ទាប់។ សកម្មភាពទាំងនេះ គឺបន្ទាប់ពីលោកកឹម សុខា បានចេញមកបញ្ជាក់ពីការដើរដល់ទីបញ្ចប់នៃសម្ព័ន្ធភាពរវាងរូបលោក និងលោកសម រង្ស៊ី ក្រោយពីលោកបានឆ្អែតចិត្តនឹងសកម្មភាពរបស់លោកសម រង្ស៊ី និងក្រុមរបស់លោកដែលបានបំពានរូបលោកដោយកោតក្រែងនាពេលកន្លងមក៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល