Connect with us

ព័ត៌មានជាតិ

លោកជា សុផារ៉ា បញ្ជាឱ្យដកហូតដីពីអ្នកមានអំណាចដែលទន្ទ្រានកាន់កាប់ជិត២ពាន់ហិកតាមកវិញជាបន្ទាន់

បានផុស

នៅ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យរដ្ឋបាលខេត្តសៀមរាប ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់មកវិញជាបន្ទាន់។ លោកជា សុផារ៉ា បានបញ្ជាដូច្នេះនៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។ ចំណែក អាជ្ញាធរទន្លេសាប ត្រូវធ្វើការបោះបង្គោលព្រំមេ និងរងដែលទន្ទា្រននៅលើទីតាំងណាមិនទាន់បានបោះ ឬបង្គោ​លដែលបានបាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក និងត្រូវធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា រដ្ឋបាលខេត្តសៀមរាប ត្រូវទប់ស្កាត់ប្រជាជនមិនឱ្យចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ និងត្រូវបន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាប់ដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។ ប៉ុន្តែ ត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋឱ្យធ្វើការប្រមូលផលស្រូវ​សិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។

ដោយឡែក ចំពោះព្រះរាជអាជ្ញាវិញ គឺត្រូវយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងដែលមន្រ្តីនគរបាលបានកសាង និងដាក់សំណុំរឿងរួចរាល់។ រីឯ អាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម ត្រូវលើកសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេស ដើមប្ញស្សី។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឹកក្នុងតំបន់៣ ជាប្រចាំខែ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា តាមការស្រាវជ្រាវបឋម រដ្ឋបាលខេត្តសៀមរាបបានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកចំនួន ៦។ ក្រុង-ស្រុកទាំង៦នេះ គឺរួមមាន ស្រុកក្រឡាញ់ មានឃុំចំនួន ០២ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ០២ ទីតាំង ស្មើនឹង ២៨.៣០ ហិកតា នៅក្នុងឃុំចំនួន ០២ គឺឃុំសំបួរ និងឃុំស្រណាល។ ស្រុកពួក មានឃុំចំនួន ០៦ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៤ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ០៩ ទីតាំង ស្មើនឹង ៦៨,៧៦ ហិកតា នៅក្នុងឃុំចំនួន ០៤ គឺឃុំមុខប៉ែន ឃុំកែវពណ៌ ឃុំល្វា និងឃុំពួក។

ក្រុងសៀមរាប មានសង្កាត់ចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ៤០ ទីតាំង ស្មើនឹង ៨៩ ហិកតា ក្នុងសង្កាត់ចំនួន ០៧ គឺសង្កាត់ក្របីរៀល សង្កាត់សំបួរ សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គំ សង្កាត់ចុងឃ្លៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ។ ស្រុកប្រាសាទបាគង មានឃុំចំនួន០៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១,១៩៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ១១ ទីតាំង ស្មើនឹង ១៨១.៣៨ ហិកតា នៅក្នុងឃុំចំនួន ០៣ គឺឃុំកំពង់ភ្លុក ឃុំរលួស និងឃុំកណ្តែក។

ស្រុកសូទ្រនិគម មានឃុំចំនួន ០៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៥៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ១៧ ទីតាំង ស្មើនឹង ១១០.៧៦ ហិកតា នៅក្នុងឃុំចំនួន០៣ គឺ ឃុំដានរុន ឃុំខ្ពស់ និងឃុំកំពង់ឃ្លាំង។ ស្រុកជីក្រែង មានឃុំចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៣៣០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ២៨ ទីតាំង ស្មើនឹង ១,៤៣៦.៩៤ ហិកតា នៅក្នុងឃុំចំនួន០៧ គឺឃុំស្ពានត្នោត ឃុំអន្លង់សំណរ ឃុំឬស្សី​លក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំជីក្រែង និងឃុំល្វែងឬស្សី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម