ព័ត៌មានជាតិ
ស្រុកបីរបស់ខេត្តកំពង់ស្ពឺ មានមណ្ឌលកែច្នៃអាហារ ផ្ដល់អត្ថប្រយោជន៍ជូនពលរដ្ឋ
មជ្ឈមណ្ឌលកែច្នៃអាហារ គឺជាគម្រោងដែលត្រូវបានរៀបចំឡើងជាចម្បងលើសហគមន៍កសិករចំនួន ១៦ ដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងស្រុកថ្ពង។
មជ្ឈមណ្ឌលកែច្នៃអាហារមានអត្ថប្រយោជន៍ដ៏សំខាន់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ មានចំណូលកើនឡើង តាមរយៈការលក់ផលិតផលកសិកម្មកែច្នៃនិង បង្កើតវគ្គបណ្តុះបណ្តាលបច្ចេកទេសនៃការកែច្នៃអាហារ ក្នុងនោះមានបណ្តុះបណ្តាលលើបច្ចេកទេសកែច្នៃ តាមបែបថ្មីដែលបច្ចេកទេសនេះទទួលបានពីសាធារណរដ្ឋឆែក។
លោក ទិត វុទ្ធីអភិបាលរងខេត្តកំពង់ស្ពឺនៅក្នុងពិធីដាក់សម្ពោធមជ្ឈមណ្ឌលកែច្នៃអាហារក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រៀបចំដោយអង្គការ LWD នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ ថា មជ្ឈមណ្ឌលកែច្នៃអាហារនេះ និងជួយកសិករក្នុងសហគមន៍ទាំងអស់អាចបន្តលើកកម្ពស់ការ ដាំដុះទ្វេដង ចំពោះដំណាំកសិកម្មគ្រប់ប្រភេទ មានបន្លែ ផ្លែឈើ ដោយមិនមានការភ័យខ្លាចខ្វះ ទីផ្សារទៀតទេ។
ពេលនេះមជ្ឈមណ្ឌលកែច្នៃអាហារត្រូវបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់សមត្ថភាពបច្ចេកទេសដល់កសិករក្នុង សហគមន៍ និងប្រមូលទិញនូវរាល់កសិផលដែលលើសពីតម្រូវការ មកកែច្នៃដើម្បីចែកចាយក្នុង ភូមិ ឃុំ ស្រុក និងថ្នាក់ជាតិ។
កន្លងមកការដាំដុះរបស់កសិករត្រូវបានពឹងផ្អែកទាំងស្រុងលើទី ផ្សារក្រៅស្រុកក្រោយប្រមូលផលបានបើមិនមានទីផ្សារក្រៅស្រុក កសិផលមិនអាចលក់ចេញបានទេឬមានតម្លៃទាបនិងអាចខាតបង់ធ្ងន់ធ្ងរ។
លោកអភិបាលរងខេត្តកំពង់ស្ពឺរូបនោះបានរំពឹងថាក្រោយមានមជ្ឈមណ្ឌលកែច្នៃអាហារនេះប្រជាសហគមន៍នឹងមិនមានខាតបង់ដូចមុនទៀតទេហើយពួកគេនឹងចេះពីវិធីសាស្ត្រ កែច្នៃកសិផលរបស់ខ្លួនដើម្បីអាចលក់ចែកចាយនៅលើទីផ្សារនានាក្នុងស្រុកនិងថ្នាក់ជាតិ ។ ដូច្នេះក៏ត្រូវទាមទារឱ្យការផលិត ការវេចខ្ចប់ ធ្វើឡើងតាមស្តង់ដារបច្ចេកទេសនិងមាន អនាម័យខ្ពស់ផងដែរ។
យុវកសិករ សន ធី រស់នៅក្នុងភូមិរំដួលថ្មី ឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសំដែងនូវការរីករាយគ្រាដែលសហគមន៍ ទទួលបានមជ្ឈមណ្ឌលកែច្នៃអាហារនេះ។ យុវកសិករ រូបនេះបានលើកឡើងថាគាត់បានចាប់យករបរដាំបន្លែមានរយៈពេល៤ឆ្នាំមកហើយដោយដាំបន្លែសុវត្ថិភាពគ្រប់មុខ។
ចំពោះកសិផលដែលប្រមូលបានយកទៅលក់នៅទីផ្សារ សហគមន៍ដោយក្នុងតម្លៃកំណត់យ៉ាងត្រឹមត្រូវពីក្រុមហ៊ុនហើយក៏មិនមានហានិភ័យចំពោះកសិផលដែលធ្វើបានទេ។ យុវកសិករ សន ធីបានបញ្ជាក់ថាចំពោះបន្លែល្អៗត្រូវបានផ្គត់ ផ្គង់ទៅទីផ្សារក្រុមហ៊ុនហើយបន្លែដែលមិនសូវល្អផ្គត់ផ្គង់ទៅទីផ្សារសហគមន៍។
យុវកសិករបន្តថាកសិករក្នុងសហគមន៍មានមោទនភាពចំពោះរបរមួយនេះដោយក្នុងមួយសប្តាហ៍ ត្រូវប្រមូលផលបានបីដងហើយក្នុងម្តងប្រមូលបានចាប់ពី ៣០០ គីឡូក្រាមនិងមួយគីឡូក្រាមមានតម្លៃ ២៨០០ រៀលវាជាប្រាក់ចំណូលមួយដែលមាននិរន្តរភាពធ្វើឲ្យជីវភាព របស់គ្រួសារកសិករក្នុងសហគមន៍មានភាពប្រសើឡើង។
លោក ទ្រី គង់ នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូ(LWD) បានឱ្យដឹងថាមជ្ឈមណ្ឌលកែច្នៃអាហារមានអត្ថប្រយោជន៍ដ៏សំខាន់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋចង់បានព្រោះ មានប្រាក់ចំណូលកើនឡើង តាមរយៈការលក់ផលិតផលកសិកម្មកែច្នៃរបស់ពួកគាត់។
ម្យ៉ាងវិញទៀតមជ្ឈមណ្ឌលក៏បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលបច្ចេកទេសនៃការកែច្នៃ អាហារក្នុងនោះមានបណ្តុះបណ្តាលលើបច្ចេកទេសកែច្នៃតាមបែបថ្មីដែលបច្ចេកទេសនេះទទួលបានពីសាធារណរដ្ឋឆែក។ ក្រៅពីនេះក៏បានបណ្តុះបណ្តាលឱ្យកសិករចេះស្វែង រកទីផ្សារក្រោយពីផលិតបានរួចរាល់ ហើយទីផ្សារសំខាន់ដែលចង់ឱ្យពួកគាត់ចេះនោះគឺ ទីផ្សារផ្សព្វផ្សាយតាមរយៈប្រពន្ធ័អនឡាញ។
មិនតែប៉ុណ្ណោះពួកគាត់ក៏ត្រូវទទួលបាន ការបណ្តុះបណ្តាលលើសហគ្រិនភាព ឱ្យចេះគ្រប់គ្រងអាជីវកម្ម បង្កើតអាជីវកម្មដើម្បីឱ្យយុវជនក្នុងស្រុកគោលដៅទាំងបីមានស្រុកថ្ពង ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់មានសមត្ថ ភាពពេញលេញក្នុងការផលិតស្វែងរកទីផ្សារ និងរបៀបរបបក្នុងការគ្រប់គ្រងអាជីវកម្មរបស់គាត់ផងដែរ។
មជ្ឈមណ្ឌលកែច្នៃអាហារត្រូវបានបំពាក់ឧបករណ៍ផ្ទះបាយពេញលេញដែលសមស្របទៅនឹងវិធីសាស្ត្រនៃការកែច្នៃអាហារផ្សេងៗរួមមាន វិធីសាស្ត្របង្អាប់អាហារ វិធីសាស្ត្រសម្លាប់ មេរោគ វិធីសាស្ត្រសម្ងួតអាហារ និង វិធីសាស្ត្រច្រកអាហារចូលកំប៉ុងជាដើម។
ចំពោះការបើកឱ្យដំណើរការមជ្ឈមណ្ឌលកែច្នៃអាហារ កសិករខ្នាតតូចនេះ ជាការលើកកម្ពស់ខ្សែ ច្រវ៉ាក់ផលិតកម្មកសិកម្មក្នុងខេត្តកំពង់ស្ពឺរយៈពេលបីឆ្នាំដែលបង្ហាញពីវិធីសាស្ត្រចម្រុះក្នុងការគ្រប់គ្រងកាកសំណល់ ការកែលម្អអាហាររូបត្ថម្ភ ការបណ្តុះបណ្តាលបច្ចេកទេសនិង អភិវឌ្ឍអាជីវកម្ម។
គម្រោងនេះត្រូវបានរៀបចំឡើងជាចម្បងលើសហគមន៍កសិករចំនួន ១៦ ដែលមានទីតាំងនៅក្នុងស្រុកភ្នំស្រួច ស្រុកឱរ៉ាល់និងស្រុកថ្ពងក្រោមការចូលរួមសហ ការដោយសាធារណរដ្ឋឆែក។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកែច្នៃអាហារនឹងត្រូវពង្រីកនៅតាមស្រុកចំនួន២បន្ថែមទៀតគឺស្រុកឱរ៉ាល់និងស្រុកភ្នំស្រួចដែលអាចមានសមត្ថភាពប្រមូលនូវផលិតផលកសិកម្មដែលសល់ពីទីផ្សារយកមកកែច្នៃក្នុងមួយថ្ងៃ ៣០០គីឡូក្រាមហើយចំនួននេះនឹងអាចកើនឡើងក្រោយដំណើរការសាកល្បងរយៈមួយឆ្នាំ៕
អត្ថបទ៖ណារី
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ