Connect with us

ព័ត៌មានអន្ដរជាតិ

ទោះ​រក​ឃើញ​ករណី​ថ្មី ៣នាក់​ក្នុង​សហគមន៍ ថៃនៅ​តែ​អនុញ្ញាតប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី ២០២១

បានផុស

នៅ

បើទោះ​ជាប្រទេសថៃ កាល​ពី​ចុងសប្តាហ៍ បានរក​ឃើញ​ករណី​ឆ្លងថ្មី​ក្នុង​សហគមន៍ដល់ទី ៣នាក់​បន្ថែម​ទៀត​ក្តី ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​រាប់ថយក្រោយ​ឆ្លង​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ២០២១ ត្រូវ​រដ្ឋាភិបាល​ប្រទេស​នេះ អនុញ្ញាត​ប្រារព្ធ​ធ្វើដដែល ដោយ​គ្រាន់តម្រូវ​ឲ្យ​ពលរដ្ឋ​អនុវត្ត​ស្តង់ដារសុវត្ថិភាពឲ្យ​បាន​ត្រឹម​ត្រូវ។ នេះ​បើ​តាម​ការ​អះអាង​ពី​មេបញ្ជាការ​យោធាថៃ លោក Nattaphon Narkphanit ប្រធានមជ្ឈមណ្ឌល​រដ្ឋាភិបាល​ជំងឺកូវីដ ១៩ ដោយ​រំពឹង​នឹង​ដក​ចេញ​ការរឹត​បន្តឹង​វិធានការសង្គម​មួយ​ចំនួន​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​កាសែត​បាងកកប៉ុស្តិ៍ លោក Nattaphon Narkphanit និយាយថា គណៈកម្មាធិការ​របស់​លោក នៅ​ថ្ងៃ​ច័ន្ទ​នេះ នឹង​ពិភាក្សាជាមួយ​ក្រសួងការបរទេស ដើម្បី​ដក​ចេញ​​វិធានការ​មួយ​ចំនួន​សម្រាប់​ជន​បរទេសដែល​ចូល​មក​ប្រទេស​របស់​ខ្លួន រាប់​បញ្ចូល​ទាំង​ការ​រៀប​ចំទិដ្ឋិការសម្រាប់​ការ​ធ្វើ​ដំណើរ​ជាដើម ប៉ុន្តែសុខុមាលភាព​សាធារណៈ​នៅ​តែ​ជាក្តី​បារម្ភ​អាទិភាព​របស់​រដ្ឋាភិបាល។

ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ថ្មី ២០២០ ចូល​ឆ្នាំ ២០២១ រាប់​បញ្ចូល​ទាំង​សកម្មភាព​រាប់​ថយក្រោយ អាចនឹង​ត្រូវ​រឹតបន្តឹង​ស្រប​តាម​ស្តង់​ដារ​សុវត្ថិភាព​របស់​រដ្ឋាភិបាល ដើម្បី​គ្រប់​គ្រង​ការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ ១៩។ នេះបើ​តាម​ការ​បញ្ជាក់​បន្ថែម​ពីលោក Nattaphon Narkphanit អគ្គលេខាធិការនៃ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​ថៃ។ ​

ទោះ​ជា​យ៉ាង​ណា ខេត្តមួយ​ចំនួន​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ រាប់​បញ្ចូល​ទាំងឈាងម៉ៃ ឈាងរ៉ៃ សុទ្ធ​តែ​ជាប់​ព្រំ​ដែន​ជាមួយ​ប្រទេស​ភូមា និងទើប​រកឃើញ​ករណី​ឆ្លង​កូវីដ ១៩ ថ្មី ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រយុទ្ធ ចាន់អូចា ណែនាំ​ឲ្យ​ធ្វើ​រឹត​បន្តឹង​ឲ្យ​បាន​ខ្លាំង​ជាមុន។ នេះ​ជាការ​បញ្ជាក់​ពី​លោក Traisuree Taisaranakul អ្នក​នាំ​ពាក្យ​ទី២របស់​រដ្ឋាភិបាល៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ៖ កម្ពុជាកំពុងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈនយោបាយ«ការទូតចម្រុះពណ៌»

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្សវិទ្យាកំពង់ឃ្លាំងដួលសន្លប់បន្តបន្ទាប់ តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកអាណាព្យាបាលបានដុតធូបបន់ស្រន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ៖ មិន​ត្រូវ​ខ្លាច​បិទ​ទីតាំង​អាជីវកម្ម​សុខាភិបាល​ខុសច្បាប់ទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-អាមេរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

Sokha Hotels

ព័ត៌មានពេញនិយម