សេដ្ឋកិច្ច
ពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ ២០២១ បានជាង ១០ ទ្រីលានរៀល
សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ បានចំនួនជាង ១០ ទ្រីលានរៀល លើសផែនការចំនួន ២៥ ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក សន ស៊ីផល ប្រធានសាលាពន្ធដារខេត្តព្រះសីហនុប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១។
លោកប្រធានសាខាពន្ធដារ បានបញ្ជាក់ថា ការប្រមូលព័ន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំ ឆ្នាំ ២០២១ មានយានយន្តចំនួន ២០ ០៩០ គ្រឿង ប្រាក់ពន្ធមានចំនួន ១០ ២២០ ១៤០ ០០០ រៀល (ជាង ១០ ទ្រីលានរៀល) បើប្រៀបធៀបនឹងឆ្នាំ ២០២០ មានយានយន្តចំនួន ១៦ ២៥០ គ្រឿង បានចូលបង់ពន្ធ និងប្រមូលថវិកាបានចំនួន ៨ ៨៩៦ ៥១០ ០០០ រៀល បើធ្វើការប្រៀបធៀបរយ: ពេលដូចគ្នាមានការកើនឡើង ចំនួន ៤០៥០ គ្រឿង ស្មើនឹង ២៥ភាគរយ។ ឆ្នាំ ២០២១ នេះ ម្ចាស់យានយន្តគ្រប់ប្រភេទ បានចូលមកបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនរបស់ខ្លួនមាន ការកើនឡើងជាងឆ្នាំកន្លងមក នេះដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសកត្តាសុខសន្តិភាព។
លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមទៀតថា ទោះបីពិភពលោកក៏ដូចជាប្រទេសកម្ពុជា ជួបនឹងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាង ណាក៏ដោយ ក៏ប៉ុន្តែការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ នៅតែមានការកើនឡើងជាងឆ្នាំ ២០២០ ហើយកត្តានៃការប្រមូលពន្ធមានការកើនឡើងនោះ ដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធ ចូលមកបង់ពន្ធនៅតាមសាខាពន្ធដារ និងតាមធនាគារនានាដែលនៅជិតផ្ទះបានទាន់ពេលវេលា ពិសេសទៀតមន្ត្រីរបស់យើងបានបំពេញតួនាទីក្នុងការបម្រើសេវាជូនអតិថិជនដោយការទទួលខុសត្រូវខ្ពស់។
លោក សន ស៊ីផល បានថ្លែងអំណរគុណ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានបង្កើតកម្មវិធី “GDT” Taxpayer App តាមទូរស័ព្ទដៃ ជូនអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការបង់ពន្ធ បានឆាប់រហ័សចំណេញពេលវេលា និងមិនមានហានិភ័យការនៃឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយមន្ត្រីសាខាព័ន្ធដាររបស់យើងបានបំពេញឯកសារ និងនាំយកឯកសារជូនអតិថិជនដល់លំនៅឋានតែម្តងកាន់តែមានភាពងាយស្រួល និងមានការជឿទុកចិត្ត។ ម្យ៉ាងទៀតការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២១ នៅសប្តាហ៍ទី ៣ និងទី ៤ នៃការបិទបញ្ចប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ មិនមានប្រជាពលរដ្ឋសម្រុកមកបង់ពន្ធមធ្យាបាយដឹកជញ្ជូននៅតាមសាខាក្រុង ស្រុក ខេត្ត និងតាមធនាគារដែលបានចុះអនុស្សរនៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដូចជា ធនាគារអេស៊ីលីដា . ធនាគារការណាឌីយ៉ា . ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ANZ រ៉ូយ៉ាល់ និងធនាគារ ABAជាដើម។
ក្នុងឱកាសនោះ លោកប្រធានសាខាពន្ធដារសាខាខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមទៀតថា នៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ មន្ត្រីសាខាពន្ធដារខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពក្រុង ស្រុក ខេត្ត និងចុះត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈក្នុងខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធផ្លូវប្រចាំឆ្នាំ២០២១ ប្រសិន បើមន្ត្រីរបស់យើងរកឃើញរថយន្តណាមិនបានបង់ពន្ធផ្លូវប្រចាំ ឆ្នាំ២០២១ នឹងត្រូវធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ