Connect with us

សុខភាព

ចូលចិត្តគេងថ្ងៃត្រូវដឹងតិចនិកទាំងនេះ កុំឱ្យក្រោកឡើងរងីរងើ ឬរំខានដំណេកយប់

បានផុស

នៅ

ប្រសិន​ជា​យើងគេង​មិន​គ្រប់គ្រង ឬមាន​អារម្មណ៍​ហត់​ចង់​សម្រាក ​គេង​ថ្ងៃ​ជា​វិធី​មួយ​​អាច​ជួយយើង​បាន។ ប៉ុន្តែ​ការ​គេង​ថ្ងៃ​ខុសពេល ឬ​គេង​យូរ​ពេក​អាច​ផ្តល់​ផល​ប៉ះពាល់​ច្រើន។ ដូចនេះ​យើង​គួរ​ដឹង​ថា​គេង​ថ្ងៃ​យ៉ាង​ម៉េច​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ។

អត្ថប្រយោជន៍​ការ​គេង​ថ្ងៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គេង​ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖

  • ការ​បន្ធូរ​អារម្មណ៍
  • កាត់បន្ថយ​ភាពនឿយហត់
  • បង្កើន​ការ​ផ្ដោត​អារម្មណ៍
  • ធ្វើ​ឲ្យ​អារម្មណ៍​ល្អ
  • ជំនួយ​ការចងចាំ និង​បង្កើន​ផលិតភាព​ការងារ។

ផល​វិបាក​នៃ​ការ​គេង​ថ្ងៃ

មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​គេង​ថ្ងៃ​ទេ។ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ថ្ងៃ​ និង​អ្នក​ខ្លះមាន​បញ្ហា​ក្នុង​ការ​គេង​ខុស​កន្លែង​ដែលពីបាករកកន្លែង​គេងថ្ងៃ។​ ការ​គេង​ថ្ងៃ​ក៏​ផ្តល់​ផល​វិបាក​មួយ​ចំនួន​ដូច​ជា៖

  • ភាព​ល្ហិតល្ហៃ​មក​ពី​ការ​គេង៖ ក្រោយ​ពី​ក្រោក​ពី​គេង​ថ្ងៃ គ្នា​យើង​ខ្លះ​នឹង​មាន​អារម្មណ៍​រងីរងើ និង​វង្វេងស្មារតី។
  • បញ្ហា​ក្នុង​ការ​គេង​ពេល​យប់៖ ជាទូទៅ​គេងថ្ងៃ​រយៈពេល​ខ្លី​មិន​មាន​ប៉ះពាល់​ដល់​ការ​គេង​ពេលយប់ទេ។ ប៉ុន្តែ​ប្រសិន​ជាយើងមាន​បញ្ហា​គេង​មិនលក់​ពេល​យប់ ការ​គេង​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់។ ការ​គេង​ថ្ងៃ​យូរ​អាច​រំខាន​ដល់​ការ​គេង​ពេល​យប់។

តើ​គួរ​គេង​ថ្ងៃ​ពេលណា?

Why you should really take a nap this afternoon, according to science | The  Week

ពេល​ដែល​ល្អ​សម្រាប់​គេង​ថ្ងៃ​គឺ៖

  • ហត់​ខ្លាំង ឬ​ងងុយ​គេង​ខ្លាំង
  • គេង​មិន​គ្រប់គ្រាន់​មក​ពី​ធ្វើ​ការ​ច្រើន ឬយូរ
  • ចង់​ទម្លាប់​នឹង​ការ​គេង​ថ្ងៃ។

ប្រសិន​ជា​យើង​កំពុង​មាន​បញ្ហា​ក្នុង​ការ​គេង​ថ្ងៃ​ច្រើន និង​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ដូចជា​ហត់​ខ្លាំង​ទេ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ព្រោះ​អ្នក​អាច​កំពុង​ប្រើ​ថ្នាំ ឬ​មាន​បញ្ហា​ក្នុង​ការ​គេង ឬ​ស្ថានភាព​ផ្សេងៗ​ដែល​រំខាន​ដំណេក​ពេល​យប់។

តិចនិក​ល្អ​បំផុត​សម្រាប់​គេង​ថ្ងៃ

  • គេង​ថ្ងៃ​រយៈពេល​ខ្លី៖ គេង​ថ្ងៃ​ត្រឹម​តែ​១០ ទៅ​២០​នាទី​ជា​ការ​ល្អ។ គេង​ថ្ងៃ​យូរ​អាច​ធ្វើ​ឲ្យ​យើងរងីរងើ​ក្រោយ​ពី​ក្រោក​ពី​គេង។ ប៉ុន្តែ​សម្រាប់​មនុស្ស​ពេញវ័យ​អាច​​គេង​ថ្ងៃ​បានយូរ​ជាង​នេះ។
  • កុំ​គេង​ល្ងាច​ពេក៖ ការ​គេង​ថ្ងៃ​ក្រោយ​ម៉ោង​៣ល្ងាច​អាច​រំខាន​ដល់​ការ​គេងយប់។ កត្តាផ្សេងៗ​ទៀត​ដែល​មាន​តួនាទី​ក្នុង​សម្រេច​ថា​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​គេង​ថ្ងៃ​មាន​ដូចជា​ តម្រូវការ​នៃការ​គេង​ ទម្លាប់​នៃ​ការគេង អាយុ និងការ​ប្រើ​ប្រាស់​ថ្នាំ​ជាដើម។
  • បង្កើត​បរិយាកាស​ស្ងប់ស្ងាត់៖ យកល្អគួរ​គេង​ថ្ងៃ​នៅ​កន្លែង​ស្ងាត់ ងងឹត មាន​សីតុណ្ហភាព​សមរម្យ និង​មិន​មាន​អ្វី​រំខាន។

ក្រោយ​ក្រោក​ពី​គេង​ថ្ងៃ​គួរ​ទុក​ពេល​ឲ្យ​ខ្លួនឯង​ខ្លះ​មុន​នឹង​បន្ត​ធ្វើ​សកម្មភាព​ផ្សេងៗ ជាពិសេស​សម្រាប់​ការងារ​ដែល​ត្រូវ​ការ​ឆ្លើយតប​ភ្លាមៗ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ​ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស

ចុចអាន៖ គេងថ្ងៃ មានទាំងប្រយោជន៍ និងគ្រោះថ្នាក់ ដែលយើងមិនដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម