សន្តិសុខសង្គម
លោកតាម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែឈប់ម៉ូតូដួលស្លាប់
ភ្នំពេញ ៖ បុរសវ័យ៨២ឆ្នាំម្នាក់ ជិះម៉ូតូសុខៗ ស្រាប់តែឈប់ម៉ូតូកណ្ដាលផ្លូវក៏ដួលទៅលើថ្នល់បាត់មាត់បាត់ក ភ្លាមនោះក៏មានប្រជាពលរដ្ឋនិងសន្តិសុខយាមនៅក្បែរនោះជួយដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលលោកគ្រូពេទ្យបញ្ជាក់ថា គាត់បានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៧ខែធ្នូឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ខាងលើជិះម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AJ-0832 ម្នាក់ឯងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៤៧ ពេលមកដល់ចំណុចកើតហេតុ គាត់ក៏ឈប់ម៉ូតូកណ្ដាលផ្លូវ រួចដួលតែម្ដង ភ្លាមៗនោះអ្នកធ្វើដំណើរនិងសន្តិសុខឃើញសភាពស្លេកស្លាំងក៏បានជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល លោកគ្រូពេទ្យបញ្ជាក់គាត់បានស្លាប់បាត់ទៅហើយរួចក៏ដឹកមកកន្លែងកើតហេតុវិញ។

សពបុរសខាងលើឈ្មោះ ត្រាំង គឹក អាយុ៨២ឆ្នាំ មានទីលំនៅ ម្តុំផ្សារតាប៉ាងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានមកដល់ ដើម្បីពិនិត្យនិងកោសល្យវិច័យរួចបានប្រាប់ថា សពស្លាប់ដោយជំងឺបេះដូង ហើយប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ រស្មី


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត