កីឡា
ក្តៅៗ វិសាខា តែងតាំងអតីតគ្រូជម្រើសជាតិកម្ពុជាលោក Lee ជាគ្រូធំ
ក្រុមបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក Lee Tae Hoon ជាគ្រូបង្គោលរបស់ខ្លូនសម្រាប់ត្រៀមខ្លួនរដូវកាល២០២២ខាងមុខ។
ការប្រកាសតែងតាំងលោក Lee Tae Hoon ដែលជាជនជាតិកូរ៉េខាងត្បូង និងជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជានាព្រឹកថ្ងៃពុធនេះបានធ្វើឡើង បន្ទាប់ពីក្លឹបអ្នកមានវិសាខាទើបតែងបានតែងលោក មាស ចាន់ណា អតីតគ្រូបង្វឹកណាហ្គាវើល ជាអ្នកចាត់ការកាលពីពេលថ្មីៗនេះ។ កាលពីប៉ុន្មានខែមុន វិសាខា បានតែងតាំងលោក ភា សុភ័ក្ត្រា ជាអ្នកវិភាគ។ ដូច្នេះអាចនិយាយបានថា ក្លឹបចំណូលថ្មីលីគកម្ពុជានេះ រឹងមាំជាងគេទាំងផ្នែកកីឡាករ ក្រុមគ្រូបង្វឹក និងហិរញ្ញវត្ថុ។
ដូច្នេះមានន័យថា លោក Lee និងលោក មាស ចាន់ណា មានឱកាសធ្វើការជាមួយគ្នាទៀតហើយ ពីព្រោះអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅក្រុមជម្រើសជាតិដែលពេលលោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងជាគ្រូបង្គោល ហើយលោក មាស ចាន់ណា ជាគ្រូជំនួយ។
លោក Lee ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាពីរដងពោលគឺលើកទី១ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១២ និងលើកទី២ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧។ បន្ទាប់មក លោកបានទៅធ្វើជានាយកបច្ចេកទេសនៅក្លឹប Hoang Anh Gia Lai FC របស់ប្រទេសវៀតណាម និងជាគ្រូជំនួយជម្រើសជាតិវៀតណាម ហើយចុងក្រោយនៅឆ្នាំ២០២១នេះដឹកនាំក្រុមក្រសួងការពារជាតិ មុនពេលត្រូវបានតែងតាំងជាគ្រូបង្គោលវិសាខា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់