ចរាចរណ៍
ឆ្លងឆ្នាំសកល៖ លោកឃឹម ហ្វីណង់ នឹងរៀបចំការពិព័រណ៍ម្ហូបអាហារជនបទនៅស្រុកបន្ទាយស្រី
ក្នុងឱកាសនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ រដ្ឋបាលស្រុកបន្ទាយស្រីខេត្តសៀមរាបនឹងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» ដែលជាការផ្តួចផ្តើមគំនិតដោយរបស់លោកអភិបាលស្រុកវ័យក្មេងលោកឃឹម ហ្វីណង់ ជាមួយអ្នកភូមិព្រះដាក់ និង ប្រតិបត្តិករទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/លោក-ឃឹម-ហ្វីណង់-នាព្រឹកថ្ងៃទី៨-ខែ-ធ្នូនេះបានជួបពិភាក្សាជាមួយអ្នកភូមិព្រះដាក់-១.png)
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៅព្រឹកថ្ងៃទី៨ ខែ ធ្នូនេះ បានជួបពិភាក្សាជាមួយអ្នកភូមិព្រះដាក់ និងប្រតិបត្តិករទេសចរណ៍នៅក្នុងស្រុក ដើម្បីសុំឱ្យមានការចូលរួម និងប្រុងប្រៀបរៀបចំកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ» ដែលគ្រោងនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តងនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា កម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះ ធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុក ព្រមទាំងរុញឱ្យវិស័យទេសចរណ៍ចាប់ផ្តើមមានដំណើរការឡើងវិញ។ ម្យ៉ាងទៀត ក៏ដើម្បីផ្តល់ជាបទពិសោធថ្មីមួយ ដល់អ្នកទេសចរឱ្យបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់នៅលើទីតាំងដែលត្រូវបានរំពឹងទុកថា មានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/លោក-ឃឹម-ហ្វីណង់-នាព្រឹកថ្ងៃទី៨-ខែ-ធ្នូនេះបានជួបពិភាក្សាជាមួយអ្នកភូមិព្រះដាក់-២.png)
លោកបន្តថា បើមិនមានអ្វីផ្លាស់ប្តូរទេ កម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល៣ថ្ងៃ គឺថ្ងៃទី៣០ ទី៣១ ខែធ្នូ ឆ្នាំ២០២១ និងទី១ ខែមករា ឆ្នាំ២០២២ ដោយមានស្តង់ម្ហូបអាហារជាច្រើន មានកន្លែងអង្គុយហូប មានឆាកតន្ត្រីរាំវង់ស្គរដៃ និងមានកន្លែងចតយាយន្តគ្រប់គ្រាន់ ប៉ុន្តែត្រូវគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។
ក្រៅពីកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះ រដ្ឋបាលស្រុកបន្ទាយស្រី ក៏នឹងសហការរៀបចំជាមួយបងប្អូនសហគមន៍នៅក្នុងភូមិសសីរៀបចំព្រឹត្តិការណ៍បុណ្យខ្លែងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ ។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាសឱ្យមានការកម្សាន្តសប្បាយតាមរយៈការបង្ហោះខ្លែងតូចៗ ជាលក្ខណៈគ្រួសារនៅលើទីតាំងធំល្វឹងល្វើយដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំគូលែន ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/ប្រជាជនឃុំព្រះដាក់-ជួបជុំគ្នារៀបចំព្រឹត្តិការណ៍ទេសចរសម្រាប់ឆ្លងឆ្នាំ.png)
គួររំលឹកជូនថា អ្នកភូមិព្រះដាក់ ទើបតែទទួលបានជ័យលាភីមេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ ២០២១ និង នឹងគ្រោងផ្សព្វផ្សាយគម្រោងប្រឡងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ៕
អត្ថបទ៖ ណារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត