Connect with us

ព័ត៌មានជាតិ

ច្បាប់ សាសនា ​​នឹងក្លាយជាអំណាចរួម ធានា​​ការ​​ប្រព្រឹត្ត​​គ្រប់ជំនឿ​ មានសុខដុមនីយកម្ម

បានផុស

នៅ

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ការ​បង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​សាសនា​នៅ​ កម្ពុជា​ ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង ​ធានា​ដល់​ការ​អនុវត្តការងារ​លើ​កិច្ចការ​សាសនា​នៅ​ កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព ​និង​មាន​សុខដុម​នីយកម្ម ​ព្រ​មទាំង​ដើម្បី​លើក​តម្លៃ​សាសនា​ទាំងអស់​នៅ​ កម្ពុជា​​។ ច្បាប់​នេះ ​នឹង​ក្លា​យ​ជា​អំណាច​រួម ​ជាអំណាចរដ្ឋបាល ​ដើម្បី​​ធានា​​ដល់​​ការ​​ប្រព្រឹត្ត​ទៅ​​ នៃ​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​បើ​ទោះបី​ជា​សាសនា​នីមួយៗ ​មាន​បទ​បញ្ញត្តិ ​ឬ ​ធម៌​វិន័យ​រៀងៗ​ខ្លួន​ សម្រាប់​អនុវត្ត​ផ្ទាល់​ហើយ​ក្ដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ៨ ខែធ្នូ នេះថា លោក​ ឈិត​ សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ សាសនា​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយមានការចូលរួមពិភក្សា ពីគ្រប់សាសនានៅ កម្ពុជា ទាំងព្រះពុទ្ធសាសនា គ្រឹស្ដសាសនា ឥស្លាមសាសនា និងសាសនាមួយចំនួនទៀត ដើម្បីផ្ដល់គំនិត និងយោបល់ ធ្វើយ៉ាងណាឱ្យសាសនាទាំងអស់ អាចរួមរស់ និងអនុវត្តតាមគោលការណ៍សាសនានីមួយៗដោយសន្តិភាព នៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ខាងលើបានបញ្ជាក់ថា តាមរយៈការប្រមូលធាតុចូល និងពិភាក្សាក្នុងការចងក្រងសេចក្ដីព្រាងច្បាប់ សាសនា កន្លងមកនេះ គឺមានភាពផុសផុលគ្រប់មាត្រា ដោយមិនមានការប្រទាំងប្រទើសគ្នានោះទេ ហើយក្នុងនោះក៏បានគិតគូរដល់ សាសនា របស់ជនជាតិដើមភាគតិចនៅ កម្ពុជាផងដែរ។ លោកមានសេចក្ដីរំពឹងថា ច្បាប់នេះនឹងចេញជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

គួររំលឹកថា កាល​ពី​ថ្ងៃទី ​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២០ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា  ​បាន​រិះគន់​ចំ​ពោះ​ព្រះ​សង្ឃ​ពុទ្ធសានា​មួយចំ​នួន​នៅក​ម្ពុជា ​ដែល​ទេសនា​បែប​កម្លែង ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា ​និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ខណៈ​ដែល​បុគ្គល​សង្ឃ​មួយ​ចំនួន​នា​ពេល​កន្ល​ង​មក ​ក៏​ត្រូវ​បាន​គេរិះគន់​ថា ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះ​ពុទ្ធសាសនា។

យោង​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាត្រា​ ៤៣ ​បាន​ចែង​ថា ​ព្រះ​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ​ប៉ុន្តែ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពី​រ​ភេទ ​មាន​សិទ្ធិ​សេរីភាព​ពេញ​ទី​ខាង​ជំនឿ​សាសនា​។ ​សេរីភាព​ខាង​ជំនឿ ​និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ​ត្រូវ​បាន​រដ្ឋធានា​ក្នុង​លក្ខខ័ណ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ ឬ​សាសនា​ដទៃ​ទៀត ​ដល់​សណ្តាប់​ធ្នាប់​ និង​ដល់​សន្តិសុខ​សាធារណៈ។

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ប្រជាពលរដ្ឋ​កម្ពុជា​ ​៩៥​% ​​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ​៣​%​ជា​អ្នក​ប្រតិបត្តិ​ឥស្លាម​សាសនា ​១% ជា​អ្នក​ប្រតិបត្តិ​​គ្រឹស្តសាសនា ​និង​១%​ទៀត​ គឺ​ជា​អ្នក​គោរព ​និង​ប្រតិបត្តិ​លើ​សាសនា​និង​ជំនឿ​ផ្សេងៗ​​​​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម