ព័ត៌មានអន្ដរជាតិ
WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron
អង្គការសុខភាពពិភពលោកបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលមានស្រាប់ នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃវីរុសបំប្លែងខ្លួន Omicron។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ការធ្វើតេស្តដំបូងទាក់ទងនឹងវីរុសបំប្លែងខ្លួនថ្មីនៅអាហ្រ្វិកខាងត្បូង បានបង្ហាញថា អង់ទីគ័រពីវ៉ាក់សាំង Pfizer អាចមានប្រសិទ្ធភាពតិចជាង ៤០ដងប្រឆាំងនឹងវីរុសនេះ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា “គ្មានហេតុផលទេដែល Omicron មានសមត្ថភាពគេចវេសពីវ៉ាក់សាំង ខ្លាំងជាងមេរោគបំប្លែងខ្លួនផ្សេងទៀត”។
លោកនិយាយថា “មកទល់ពេលនេះ យើងមានវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ដែលបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ ហើយគ្មានហេតុផលអ្វីដែលត្រូវរំពឹងថា Omicron ខ្លាំងជាងវ៉ាក់សាំងនោះទេ”។
គួរបញ្ជាក់ថា Omicron គឺជាមេរោគមានបម្រែបម្រួលខ្លាំងបំផុត ដែលគេមិនធ្លាប់ជួបប្រទះ។ វាត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅប្រទេសអាហ្រ្វិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់