ព័ត៌មានជាតិ
ឆក់ទ្រព្យសម្បត្តិគេ បើករត់ភ្លាត់ស្នៀត របួសធ្ងន់
ក្រុមជនសង្ស័យ០២នាក់ ជិះម៉ូតូឆក់ទូរស័ព្ទតាមដងផ្លូវហើយបើករត់គេចខ្លួន ក៏ត្រូវរថយន្តមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យជនសង្ស័យម្នាក់របួសធ្ងន់បាក់ជើង និងម្នាក់ទៀតស្រវ៉ារត់គេចខ្លួនទាំងរបួស។
ករណីលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃ)កើតឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១ នៅចំណុចក្បែរធនាគារអេប៊ីអេ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះទី១. ស្រី សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ អាន ដារ៉ាវិនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧និង៤០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះក្នុងគោលបំណងទៅទិញអីហូបដើរតាមផ្លូវ៧០ ពីលិចទៅកើត ពេលដើរមកដល់ចំណុចក្បែរធនាគារអេប៊ីអេ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅកើតរួចបត់ឆ្វេងទៅទិសខាងជើង ហើយក៏បានបុកនឹងរថយន្តមួយគ្រឿងដួលម៉ូតូបណ្តាលឲ្យរបួសបាក់កជើងខាងឆ្វេងម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់មកកម្លាំងសមត្ថកិច្ចល្បាតទៅដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះប្រាកដមែន ហើយសមត្ថកិច្ចបន្តស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក