Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពកម្ពុជា-ព្រុយណេ ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈ

បានផុស

នៅ

មេបញ្ជាការកងទ័ពនៃប្រទេសកម្ពុជា និងប្រទេសព្រុយណេ បានប្រកាសនៅរសៀលថ្ងៃពុធនេះថា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីទំនាក់ទំនាក់ផ្នែកកងទ័ពរវាងប្រទេសទាំងពីរ បានរអាក់រអួល ឬអាក់ខានមួយរយៈ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយលោកឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី មេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងប្រ៊ុយណេ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឡើងវិញ។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធនាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់នៅរាជធានីភ្នំពេញ៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម