ព័ត៌មានជាតិ
កសិករស្ទាក់ស្ទើរក្នុងការចិញ្ចឹមត្រីប្រាខណៈលទ្ធភាពនៃការនាំចេញទៅចិនស្ថិតក្នុងការត្រួតពិនិត្យ
ក្រុមវារីវប្បកម្ម ឬអ្នកចិញ្ចឹមត្រី មិនទាន់ហ៊ានសម្រុកចិញ្ចឹមលក្ខណៈទ្រង់ទ្រាយធំនៅឡើយ ខណៈមិនទាន់ទទួលបានដំណឹងនៃសេចក្តីសម្រេចរវាងភាគីកម្ពុជា និងចិនអំពីការនាំចេញត្រីប្រា។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា ក្រោយទទួលបានដំណឹងនៃការសិក្សាអំពីលទ្ធភាពនាំចេញត្រីប្រាពីកម្ពុជាទៅចិន លោកមានអារម្មណ៍សប្បាយរីករាយ ប៉ុន្តែសមាគមអ្នកចិញ្ចឹមត្រី មិនទាន់ហ៊ានសម្រុកចិញ្ចឹមជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយ ដោយរង់ចាំមើលសេចក្តីសម្រេចរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ លោកបន្តថា «កន្លងមកដោយសារវិបត្តិកូវីដ យើងចិញ្ចឹមខ្វះទីផ្សារ ចំណីក៏ថ្លៃ លក់ចេញបានតិចតួច អត់មានអ្នកទិញ ប៉ុន្តែបើរដ្ឋប្រកាសអំពីការនាំចេញច្បាស់លាស់ យើងទុកចិត្ត យើងមានលទ្ធភាពក្នុងផ្គត់ផ្គង់ការនាំចេញ»។
លោក សុខ រ៉ាដែន បន្ថែមថា បច្ចុប្បន្នកសិករ មានបទពិសោធន៍ និងបច្ចេកទេសក្នុងការចិញ្ចឹមច្បាស់លាស់ សម្រាប់ការងារនាំចេញ។ ប៉ុន្តែអ្វីដែលពិបាក លោក រ៉ាដែន សង្កត់ធ្ងន់ថា« ទី១ គឺយើងនាំពូជចូលពីប្រទេសជិតខាង, ទី២ ចំណីសឹងតែ ១០០%នាំចូលពីប្រទេសគេ ហើយតម្លៃចំណីក៏ថ្លៃ …ហើយយើងត្រូវមានរចនាសម្ព័ន្ធប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ដែលជាមធ្យោបាយធ្វើឲ្យបានល្អ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់កម្ពុជាថ្មីយ៉ាងខ្លីថា ក្រសួងកំពុងតែរៀបចំត្រួតពិនិត្យពិធីសារនៃការនាំចេញនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង)ថា ចិន កំពុងសិក្សាអំពីលទ្ធភាពនៃការនាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។
លោក វ៉ាង វិនធៀន បានថ្លែងដូច្នេះថា« ខ្ញុំមានដំណឹងល្អចំនួនពីរ ទី១ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សាវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចំងាយ ជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តកូសង់ស៊ីស ក្នុងកិច្ចប្រជុំតាមរយៈវីដេអូរវាងលោក លី ឃើឈាង នាយករដ្ឋមន្រ្តីចិន ជាមួយសម្តេចតេជោ ហ៊ុន សែន…ប្រសិនបើរលូន មៀន និងត្រីប្រាកម្ពុជា នឹងនាំចេញទៅប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ»៕
អត្ថបទ៖ ទួន សុផល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់