Connect with us

ព័ត៌មានជាតិ

​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​និងឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់សុទ្ធតែក្មេងស្ទាវ​និង​ដកហូត​ម៉ូតូ​បាន​៥​គ្រឿង

បានផុស

នៅ

​​ខេត្តបន្ទាយមានជ័យ​ ៖ ក្រុមក្មេងស្ទាវ​១​ក្រុម​ចេញ​ធ្វើ​សកម្មភាព​លួច​យ៉ាង​កក្រើក​ក្នុង​ទីក្រុង​ប៉ោយ ប៉ែត ត្រូវបានកម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​បាន​ជនសង្ស័យ​៦​នាក់​​និង​ដកហូត​ម៉ូតូ​បាន​៥​គ្រឿង កាលពីវេលា​ម៉ោង​៣​រសៀល ទី​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុងក្រុង​ប៉ោយប៉ែត​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​យោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ដែល​បាត់​ម៉ូតូ​ឈ្មោះ​គឹម ណាវី ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខ របរលក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១សង្កាត់​ក្រុង​ប៉ោយប៉ែត​ បានបាត់ម៉ូតូ​១​គ្រឿង​ម៉ាកZooMer X​ ពណ៍ស​ លាយក្រហម​ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ1T៨៤៥៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ ។ឈ្មោះ ​សំ សុជា ភេទ​ប្រុសអាយុ​២៧ឆ្នាំបាត់​ម៉ូតូ​ហុងដា​ទ្រី​ម​ពណ៍ខ្មៅ​ ពាក់ស្លាក​លេខ​បន្ទាយ មានជ័យ​១N១៨៨៤។ ឈ្មោះ​ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំជនជាតិខ្មែរ បាត់​ម៉ូតូ​ម៉ា​ក វេ​វ​ ពណ៌​ខ្មៅ បិត​ស្កុ​តព​ណ៍ទឹក​ប៊ិច ។​

លោក​វរសេនីយ៍ឯក សៅ សារឿន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ហើយ​និង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែន​ព្រហ្ម​ទ​និងជំនាញ​ក្រុង​ប៉ោយប៉ែត លោក​បាន​ដឹកនាំ​កំលាំង​នគរបាល​១​ក្រុម​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​រួមមាន៖ ទី១​ឈ្មោះ រឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ទី២​ឈ្មោះ​ ម៉ៅ មករា ហៅ​អា​រា​មីន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ទី៣​ឈ្មោះ​តឿន ពាង ហៅ​ម៉ឺន ហៅ​រើ​ន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ទី៤​ឈ្មោះ​កាន រ៉ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ទី៥​ឈ្មោះ​ហេង ចាន់ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី៦​ឈ្មោះ ​វឿ សូ​វៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។ ទាំង​៦​នាក់​នេះមានអ្នកលួច​​ និង​អ្នក​ចាំ​ទទួល​ទិញនិង​យកទៅ​កែឆ្នៃ ​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ ចំរុះ​បាន​ចំនួន​៥​គ្រឿង​។​

តាម​ចំលើយ​របស់​ជនសង្ស័យ​ទាំង​៦​នាក់​បាន​ឆ្លើយថា​បក្សពួក​របស់ខ្លួន​បាន​សហ​ការណ៍​គ្នា​មាន​អ្នក ចេញ​លួច មាន​អ្នក​ចាំ​ទទួល​ទិញ​និង​មាន​អ្នក​យកមក​កែឆ្នៃ​យកទៅលក់​។​

លោក​វរសេនីយ៍ឯក សៅ សារឿន ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ក្រោយពី​បាន​ចំលើយសារភាព​ហើយ​​សង្ស័យ​ទាំ​៦​នាក់​បាន​បញ្ជូនមក​ស្ន​ង​ការខេត្តហើយ​ ដើម្បីរៀបចំ​ឯកសារ​បញ្ជូនទៅ​តុលាការ​អនុវត្ត​តាមច្បាប់​ហើយ​ដែរ ៕

អត្ថបទដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ១២ វិនាទី មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម