សន្តិសុខសង្គម
ចេញពីក្លិបបែកគំនិតលួចទូរសព្ទដៃគេពេលចាប់បានឆែកឃើញលាក់ថ្នាំញៀន៣កញ្ចប់
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនពីបទលួចទូរសព្ទដៃ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍ប្រព្រឹត្តនៅចំណុចខាងជើងមន្ទីរពេទ្យគន្ធបុប្ផាទី៤ ផ្លូវលេខ៨៨ កែងផ្លូវលេខ៤៧ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា អត្តសញ្ញាណជនសង្ស័យឈ្មោះ ឃាង សុខអារុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៩D ផ្លូវលេខ៨៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកទូរសព្ទដៃ ចំនួន០១គ្រឿង ម៉ាកIPhone ១១Pro Max ពណ៍ស្លែរ ស៊ីមលេខ ០៨៧ ៩៩ ១៩ ១៩ (បានប្រគល់ជូនជនរងគ្រោះវិញ) ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY I ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១HJ-៩១៣៥ លេខតួ និង លេខម៉ាស៊ីន៨១៤២៤៤៣ ។
ទូរសព្ទដៃ ចំនួន០១គ្រឿង SAMSUMG S២១ ULTRA ពណ៌ស ទូរសព្ទដៃ ចំនួន០១គ្រឿង SAMSUNG S៩ ពណ៌ស្វាយ ស៊ីមលេខ ០៩៨ ៧៣៣ ៣៣៧ ។
ជនរងគ្រោះឈ្មោះ អ៊ុ វិច្ឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ៤E២ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី ជនសង្ស័យឈ្មោះ ឃាង សុខអារុណ ភេទប្រុស អាយុ៣៣ឆ្នាំ បានចេញពីក្លឹបកំសាន្តយីហោNEW AGE ផ្លូវលេខ៩០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ដោយជនសង្ស័យ បានប្រើប្រាស់គ្រឿងញៀនប្រភេទតេតាមីន (K) ច្រើនពេកធ្វើឲ្យជនសង្ស័យជិះម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY I ពណ៌ស ពាក់ស្លាកលេខភ្នំពេញ J-៩១៣៥ លេខ តួ និង លេខម៉ាស៊ីន៨១៤២៤៤៣ ត្រឡប់ទៅផ្ទះវិញ លុះជិះម៉ូតូ មកដល់ចំណុចខាងជើងមន្ទីរពេទ្យគន្ធាបុប្ផាទី៤ ផ្លូវលេខ៨៨ កែងផ្លូវលេខ៤៧ ភូមិ១០ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ក៏ឃើញម៉ូតូរ៉ឺម៉កសណ្តោងដែលមានលក់ភេសជ្ជៈ របស់ជនរងគ្រោះ ឈ្មោះ អ៊ុ វិច្ឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំ ក៏ឃើញទូរសព្ទដៃ ចំនួន០១គ្រឿង ម៉ាកIPhone ១១Pro Max ពណ៌ស្លែរ ស៊ីមលេខ ០៨៧ ៩៩ ១៩ ១៩ ទុកចោលនៅលើម៉ូតូរ៉ឺម៉កសណ្តោងដែលមានលក់ភេសជ្ជៈ ពុំឃើញជនរងគ្រោះនៅជិត ជនសង្ស័យក៏បានឈប់ម៉ូតូហើយចុះទៅធ្វើសកម្មភាពលួចយកទូរសព្ទដៃរបស់ជនរងគ្រោះដាក់ក្នុងហោប៉ៅខោខាងឆ្វេង ហើយដើរអង្គុយលើម៉ូតូ ស្រាប់តែជនរងគ្រោះបានដើរមកយកទូរសព្ទដៃ ដែលទុកនៅម៉ូតូរ៉ឺម៉កសណ្តោងដែលវិញពុំឃើញ ក៏បានស្រែកឆោឡោថា “បាត់ទូរសព្ទដៃ” បន្ទាប់មកជនរងគ្រោះក៏បានយកទូរសព្ទទាក់ទងទៅទូរសព្ទដៃដែលបាត់ក៏ស្រាប់តែឮសំលេង ដែលបាត់បានរោទ៍ឡើងក្នុងហោប៉ៅខោរបស់ជនសង្ស័យជនរងគ្រោះក៏បានស្ទុះមកទាញទូរសព្ទដៃ ចេញពីហោប៉ៅខោរបស់ជនសង្ស័យហើយក៏បានធ្លាក់ម្សៅស សង្ស័យជាគ្រឿងញៀន (គេតាមីន) ចំនួន០៣កញ្ចប់តូច នៅលើថ្នល់ ឃើញដូច្នោះ ជនរងគ្រោះ និងអ្នកជិតខាងក៏បានព្រួតគ្នាវាយទៅលើជនសង្ស័យបណ្តាលឲ្យ មានរបួសពេញផ្ទៃមុខ ទើបនាំជនសង្ស័យ រួមជាមួយវត្ថុតាងយកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាល រដ្ឋបាលវត្តភ្នំ តែម្តង។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ អ៊ុ វិច្ឆ័យ បានសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕
ដោយ ៖ រស្មី
![](https://www.kampucheathmey.com/wp-content/uploads/2021/12/111-1-870x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?