Connect with us

ជីវិតកម្សាន្ដ

ស្រស់ស្អាត​ណាស់​! បវរកញ្ញា​កម្ពុជា ភុំ សោ​ភ័ណ្ឌ គ្រង​សំលៀក​បំពាក់​បែបនេះ​ក្នុង​វគ្គ​មួយ​នៅ​ឆាក​Miss World

បានផុស

នៅ

ភ្នំពេញ ៖ បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា​កញ្ញា ភុំ សោ​ភ័ណ្ឌ គិត​មកដល់ពេលនេះ​មាន​រយៈ​ប្រមាណ​ជិត​មួយ​សប្តាហ៍ ​ដែល​នាង​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Word 2021​ លើក​ទី​៧០​នៅ​ទីក្រុង​San Juan ប្រទេស​ព័រ​តូ​រី​កូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ឆ្លង​ទ្វីប​របស់​កញ្ញា ភុំ សោ​ភ័ណ្ឌ ដែលជា​ម្ចាស់​ម្កុដ​Miss World Cambodia​ដើម្បី​ទៅ​ចូល​រួម​ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ថ្មីៗ​កន្លង ទៅ​ក៏​ទទួល​បាន​ការ​គាំទ្រ​និង​លើកទឹកចិត្ត​ពី​មហា ជន​ជាច្រើន​ផងដែរ ​ខណៈដែល​នាង​គឺជា​បេក្ខភាព បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា​ដែលមាន​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​និង​ទារ​ទាញ​ទៀតផង​។

ដោយឡែក​រឿង​ដែល​គេ​ចាប់អារម្មណ៍​ទៀត​នោះ​ គឺ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​Miss World Cambodia​បាន​ឱ្យ​ដឹង​ថា​ នៅ​រាត្រី​ថ្ងៃ​ទី​០៦​ ខែធ្នូ ឆ្នាំ​២០២១​ ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែធ្នូ ឆ្នាំ២០២១ នៅ​កម្ពុជា​កញ្ញា ភុំ សោ​ភ័​ណ្ឌ បាន​ចូលរួម​ប្រ កួត​វគ្គ​Top Model and Designer Contests ក្នុង​កម្មវិធី​ប្រកួត​Miss World 2021​ដោយមាន​បណ្ដា​ប្រទេស​នានា​ជាច្រើន​ទៀត​ចូលរួម​។

ប្រភព​បាន​បន្ត​ថា​ សូម​ប្រិយមិត្ត​នឹង​ហ្វេ​នៗ​ចូលរួម​ផ្តល់​កម្លាំងចិត្ត​និង​គាំទ្រ​កញ្ញា​ឱ្យ​ទទួល​បាន​ជោគ ជ័យ​ក្នុង​កម្មវិធី​Miss World 2021​។ ​ឈុត​ដែល​កញ្ញា ភុំ សោ​ភ័​ណ្ឌ បាន​គ្រង​នោះ​គឺជា​ឈុត​រាត្រី សមោសរ​យ៉ាង​ស្រស់ស្អាត​បង្ហាញ​ពី​ភាព​ទន់ភ្លន់ ដែល​បាន​ច្នៃ​ឡើង​យ៉ាង​សម្រិតសម្រាំង​ផងដែរ​។

គួរ​រម្លឹក​ថា ​កញ្ញា ភុំ សោ​ភ័​ណ្ឌ បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា​កាលពី​ថ្ងៃ​ទី​០២ ​ខែធ្នូ​ ឆ្នាំ​២០២១ កន្លងទៅ​​បាន​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​ប្រទេស​ព័រ​តូ​រីកូ​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss Word 20 21 លើក​ទី ៧០​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​១៦ ​ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម