ព័ត៌មានអន្ដរជាតិ
វីរុសថ្មី Omicron រាលដាលដល់៥៧ប្រទេសហើយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធម្សិលមិញថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញដល់ប្រទេសចំនួន៥៧ក្នុងពិភពលោក ហើយចំនួនអ្នកជំងឺទំនងជាកើនឡើងក្នុងការចូលមន្ទីរពេទ្យ។
អង្គការសុខភាពពិភពលោក នៅក្នុងរបាយការណ៍ជំងឺឆ្លងរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនបាននិយាយថា ត្រូវការទិន្នន័យច្រើនបន្ថែមទៀតដើម្បីវាយតម្លៃពីអាការឈឺធ្ងន់ធ្ងរនៃជំងឺដែលបង្កដោយវីរុស Omicron និងថាតើការផ្លាស់ប្តូររបស់វីរុសនេះអាចធ្វើឲ្យកាត់បន្ថយប្រសិទ្ធភាពការពារប្រព័ន្ធភាពស៊ាំរបស់វ៉ាក់សាំងឬយ៉ាងណា។
របាយការណ៍របស់ WHO បានលើកឡើងថា ៖«បើទោះជាការឈឺធ្ងន់ធ្ងរស្មើគ្នា ឬមានសក្តានុពលទាបជាងវីរុស Delta ក៏វីរុស Omicron ត្រូវបានគេគិតថា ការចូលមន្ទីរពេទ្យនឹងកើនឡើង ប្រសិនបើមនុស្សឆ្លងកាន់តែច្រើន ប៉ុន្តែនឹងមានពេលយឹតយាវរវាងការកើនឡើងនៃករណីឆ្លង និងករណីស្លាប់»។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា WHO បានប្រកាសពី Omicron ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងជាវីរុសនៃក្តីកង្វល់មួយ។ វាជាវីរុសទី៥របស់មេរោគកូវីដ SARS-CoV-2។
របាយការណ៍បង្ហាញថា ចំនួនឆ្លងកូវីដ-១៩នៅអាហ្វ្រិកខាងត្បូងបានកើនឡើងទ្វេដងនៅសប្តាហ៍ត្រឹមថ្ងៃទី៥ ខែធ្នូរហូតដល់ជាង ៦២០០០នាក់ និងឆ្លងច្រើនបំផុតនៅប្រទេស អេសវ៉ាទីនី ហ្ស៊ីមបាវ៉េ ម៉ូសំប៊ិក ណាមីប៊ី និង ឡេសូតូ។
យោងទៅលើហានិភ័យនៃការឆ្លងឡើងវិញ WHO បាននិយាយថា ៖«ការវិភាគបឋមបង្ហាញថា ការផ្លាស់ប្តូររូបរាងវីរុស Omicron ប្រហែលជាអាចកាត់បន្ថយសកម្មភាពអង់ទីគ័រដែលបណ្តាលឲ្យថយចុះប្រសិទ្ធភាពការពាររបស់ប្រព័ន្ធភាពស៊ាំ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់