សន្តិសុខសង្គម
ខឹងប្ដីវាយធ្វើបាប ដឹកកូនមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា
ស្ត្រីម្នាក់បាននាំកូនស្រីមកលោតទឹកសម្លាប់ខ្លួនប៉ុន្តែការប៉ុនប៉ងនោះមិនបានសម្រេចឡើយ ដោយត្រូវបានបងប្អូនប្រជាពលរដ្ឋអ្នកដំណើរឃើញទាន់ក៏ចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នោះបានបង្កការភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញស្ត្រីម្នាក់រួមទាំងកូនស្រីម្នាក់ទៀតដែលមានអាយុប្រហែល៥ឆ្នាំ បានធ្វើដំណើរឡើងលើស្ពានជ្រោយចង្វាលុះដល់ពេលដល់ពាក់កណ្ដាលស្ពានក៏បានឈប់អោបកូនយំបំណងនឹងលោតទឹកសម្លាប់ខ្លួនទាំងអស់គ្នា ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ទាន់ពេល រួចហើយនាំគ្នាលួងលោមស្ត្រីរូបនោះឲ្យចុះមកក្រោមវិញ។
បន្ទាប់ពីស្ត្រីរូបនោះសុខចិត្តលេងចង់សម្លាប់ខ្លួនហើយនោះ គាត់ក៏បានប្រាប់គេឯងថា មូលហេតុដែលគាត់ប៉ងលោតទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតជាមួយកូនស្រីនេះ ដោយសារតែគាត់មានទំនាស់ជាមួយប្តីហើយប្តីបានប្រើអំពើហិង្សាលើគាត់។ ក្រោយមកគាត់ក៏វិលត្រឡប់ទៅផ្ទះរបស់គាត់នៅម្តុំផ្សារសាំហាន់វិញតែម្ដង៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ