Connect with us

ព័ត៌មានជាតិ

​សម្តេចតេ​ជោ ហ៊ុន សែន៖ គោលដៅយើង នឹងទទួលទេសចររហូត​ដល់ ១៥ ​​ទៅ ២០ ​លាននាក់

បានផុស

នៅ

មានប្រសាសន៍នៅ ក្នុងពិធីអញ្ជើញចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានប្រសិទ្ធនាមថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ” ជាលើកទី២ នាព្រឹកថ្ងៃទី ៩ ខែធ្នូ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពន្យល់មូល​ហេតុសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយកម្ពុជាមានគោលដៅ ទទួលទេសចររហូត​ដល់ ១៥ ​​ទៅ ២០ ​លាននាក់ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានមានប្រសាសន៍​លើកជាសំណួរថា ​ហេតុអ្វីនៅ រាជធានីភ្នំពេញ និងនៅ​ សៀមរាប ​មានព្រលានយន្តហោះហើយ ចាំបាច់ត្រូវធ្វើព្រលានយន្តហោះថ្មី​ថែមទៀត​?​

សម្ដេច​ប្រមុខរាជរដ្ឋាភិបាល​បាន​អះអាង​ថា ពិតមែនហើយថា ព្រលានយន្តហោះទាំងនោះ អាចផ្គត់ផ្គង់​តម្រូវ​ការ​​បានកាលពីសម័យទសវត្សរ៍ឆ្នាំ ៨០ និង៩០ ប៉ុន្តែមកដល់ឥឡូវនេះ គឺមិន​អាចទទួល​បានទេ នៅ ពេលដែលប្រទេសមានការរីកចម្រើន និងទេសចរណ៍កាន់តែច្រើន។

សម្តេ​ចតេជោ ហ៊ុន សែន មានប្រសាសន៍​បន្តថា យើង​ទទួល​បានទេសចរ​​ត្រឹមតែ ៦ លាន ៦ សែន នាក់នៅ ឆ្នាំ ២០១៦ ​តែយើងមិនត្រឹមតែចង់បានអ្នកទេសចរ ​៦ ​លាន ៦ សែននាក់នោះទេ​ គោលដៅ របស់យើង នឹងទទួលទេសចររហូត​ដល់ ១៥ ​លាននាក់​​ទៅ ២០ ​លាននាក់ឯណោះ​ ដូច្នេះហើយទើបមានតម្រូវការនៃការពង្រីកព្រ​លាន​យន្តហោះថ្មីនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះគឺជាសេចក្តីត្រូវ​ការ​​ នៃការពង្រីកសមត្ថភាព ក្នុងការទទួលជើងហោះហើរ ទាំងក្រៅ ប្រទេស និងក្នុងប្រទេស​។ សម្ដេចតេជោ​ ហ៊ុន សែន បញ្ជាក់ថា ព្រលានយន្តហោះដែលមានបច្ចុប្បន្ន​ ​មិនអាចទាញ​យកផលប្រយោជន៍​ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹង​​​កើន​ឡើងកាន់តែច្រើនបានទេ។

សម្តេចតេជោ ហ៊ុន សែន ​មានប្រសាសន៍បន្ថែម​ទៀត​ថា សមត្ថ​ភាព​របស់អាកាសយានដ្ឋានបច្ចុប្បន្នក្នុងមួយពេល អាចទទួលបានត្រឹមតែយន្តហោះប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅ​ ភ្នំពេញ ហើយកាន់តែតិចទៅ ទៀត សម្រាប់នៅ សៀមរាប ដែល​អាចចុះចតបានត្រឹមតែយន្តហោះធុនតូចៗប៉ុណ្ណោះ។ សម្រាប់​នៅ ភ្នំពេញ អាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅ នឹងចំណត​ ដែលនៅ ភ្នំពេញមានក្បាលប្រមោយតែមួយ​ប៉ុណ្ណោះ ដូច្នេះបើមានយន្តហោះចុះចតច្រើន មិនមានអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់ទេ​។

គួរបញ្ជាក់ផងដែលថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅ លើផ្ទៃដីទំហំ ២ ៦០០ ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅ កាត់ថា OCIC​ ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣ ដោយត្រូវចំណាយដើមទុនសរុបដល់ទៅ ជាងជា ១,៥ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ កោះកែវ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១៧ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤២ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម