ព័ត៌មានអន្ដរជាតិ
WHO ថា ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកនៅពេទ្យ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធបានអំពាវនាវ ឲ្យប្រទេសទាំងអស់ បង្កើនការឃ្លាំមើល ការធ្វើតេស្តតាមលំដាប់លំដោយ និងលម្អិតបំផុត ។ ប្រសិនបើធ្វើតេស្តរហ័ស មិនបានត្រឹមត្រូវ ឬធ្វេសប្រហែសកន្លែងណាមួយ នឹងធ្វើឲ្យអ្នកជំងឺអាចបាត់បង់ជីវិត ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការរីករាលដាលជាសាកល របស់វីរុសបំប្លែងខ្លួន បង្ហាញថា វាអាចជះឥទ្ធិពលយ៉ាងសំខាន់ លើជំងឺរាតត្បាតកូវីដ ហើយពេលវេលាដើម្បីទប់ស្កាត់វា គឺកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ កាន់តែច្រើនជាងមុន ។
ចំណែកនាយកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយថា ដោយសារវីរុសនេះ ហាក់ដូចជា រីករាលដាលកាន់តែងាយស្រួល កិច្ចខិតខំប្រឹងប្រែង ត្រូវតែកើនឡើងទ្វេដង ដើម្បីបំបែកខ្សែសង្វាក់នៃការឆ្លងបាន លឿន។
ទន្ទឹមនោះ WHO ក៏បានកត់សម្គាល់ឃើញដែរថា ភស្តុតាងដំបូងពីវ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹង Omicron ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់បាន និយាយ កាលពីថ្ងៃពុធថា វ៉ាក់សាំង ៣ ដូសរបស់ពួកគេអាចកម្ចាត់ Omicron នៅ ក្នុងការធ្វើតេស្តមន្ទីរ ពិសោធន៍ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការពិតទាំង ៦ គួរដឹង ពីវីរុសបំប្លែងខ្លួន Omicron ឲ្យច្បាស់ជាងមុនបន្ថែមទៀត
ចុចអាន៖WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ