កីឡា
អត្តពលិក និងគ្រូហែលទឹក ៥ នាក់ ចូលរួមការប្រកួតកីឡាហែលទឹកជើងឯក កម្រិតពិភពលោកទីខ្លី
គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែល ទឹកជម្រើសជាតិ ចំនួន ០៥ រូប ត្រូវបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក កម្រិតពិភពលោក ទីខ្លី អាងហែលទឹក ២៥ ម៉ែត្រ “World Swimming Cham pionships (25 meters)” in, United Arab Emirates នៅ ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

លោក ហែម គីរី អគ្គលេខាធិការនៃសហ ព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមអនឡាញថា ឆ្នាំនេះសហព័ន្ធបញ្ចូលគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក ៥ នាក់ រួមមានលោកគ្រូ នាង សូរិទ្ធិយ៉ា កីឡាករ ម៉ាត់ថេវ ហ្រេ្វងតារា បេននីឈី កូនខ្មែររស់នៅសហរដ្ឋអាមេរិក កីឡាការិនី ម៉ីលិតាន មីននិក កូនខ្មែររស់នៅសហរដ្ឋអាមេរិកដែលសហព័ន្ធបញ្ជូនទៅការប្រកួតកីឡាអូឡាំពិកតែមិនបានទៅវិញ កីឡាករ មនត្រស ផានសុវណ្ណអារុន ស្ថិតក្រុមជម្រើសជាតិកំពុងហ្វឹកហាត់នៅប្រទេសថៃដោយទទួលបានអាហារូបករណ៍ពីFINA ហើយចំពេល FINA តម្រូវឲ្យកីឡាករទៅប្រកួតផង ស្របពេលសហព័ន្ធសំឡឹងមើលឃើញសមត្ថ ភាពគាត់មានការរីកចម្រើនទៀត និងកីឡាការិនី កាំង មុយនីន កំពុងហ្វឹកហាត់ក្រុមជម្រើសនៅប្រទេសកម្ពុជា។
លោកអគ្គបានបន្តថា ការប្រកួតនេះផ្តោតសំខាន់លើលទ្ធផលបច្ចេកទេស ដែលជាសិទ្ធិផលរបស់គាត់ ចំពោះការប្រកួតកម្រិតពិភពលោកបែបនេះ មានប្រទេសមិនក្រោម ១៨០ ប្រទេស ទោះបីមេរោគសម័យ COVID-19 ក៏ដោយ ក៏មានប្រទេសជា ច្រើនចូលរួម សម្រាប់ការប្រកួតលើកនេះមានកីឡាករ-កីឡាការិនីខ្លាំងៗដូចជាអាមេរិក អូស្ត្រាលី និងជប៉ុនជាដើម អ្វីដែលសង្ឃឹមចង់បាននោះគឺបច្ចេកទេសល្អ និងសិទ្ធិផលល្អដែលបានយើងបានចំណាយ ពេលហ្វឹកហាត់រយៈពេល១ឆ្នាំកន្លងមកនៅរដូវមេរោគCOVID-19នេះ ដើម្បីប្រៀបធៀបនៃការប្រកួតកីឡា SEA GAMES ។
លោកបន្ថែមទៀតថា សមត្ថភាពពួកគាត់អាចដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី ៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយពីបញ្ចប់ការប្រកួតលោកនឹងធ្វើការប្រឹងប្រែងជំរុញឲ្យពួកគាត់ហ្វឹកហាត់ត្រៀម SEA GAMES 2021 លើកទី ៣១ នៅប្រទេសវៀតណាម ប៉ុន្តែយើងមិនដឹងថា ម្ចាស់ផ្ទះវៀតណាមកំណត់យកថ្ងៃណាឡើយ៕




អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?