ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅទី ១ ចុះធ្វើអនាម័យបោស និងកើបសំរាម តាមច្រាំងទន្លេបាសាក់
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១នេះ បានដឹកនាំកម្លាំងចុះធ្វើអនាម័យបោស និងកើបសំរាមតាមច្រាំងទន្លេបាសាក់ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ពៅ ហួត បានឲ្យដឹងថា មូលហេតុ ដែលលោកបានដឹកនាំកម្លាំង ចុះប្រមូលសំរាមនៅតាមច្រាំងទន្លេនាថ្ងៃនេះ គឺដើម្បីថែរក្សាបរិស្ថាន ជាពិសេសការថែទាំទឹកទន្លេ ដែលងាយរងការកខ្វក់ ដោយសារសំរាមហូរធ្លាក់ចូលទៅក្នុងទឹក។
ក្នុងនោះដែរ លោកចៅសង្កាត់ច្បារអំពៅទី ១ បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរច្រាំងទន្លេ សូមទុកដាក់សំរាម និងវិចខ្ចប់ឲ្យបានត្រឹមត្រូវ និងរង់ចាំឲ្យរថយន្តដឹកសំរាមមកដឹក ដោយមិនត្រូវយកសំរាមបោះចូលទៅក្នុងទឹកទន្លេ ឬយកមកចាក់គរ នៅតាមមាត់ច្រាំងទន្លេ ជាបន្តទៅទៀត។
ប្រសិនបើប្រជាពលរដ្ឋ នៅបន្តយកសំរាមបោះចូលក្នុងទន្លេ គឺអាជ្ញាធរនឹងមានវិធានការណ៍ ចាប់ផាកពិន័យដោយមិនលើកលែងឡើយ។ សំរាមដែលស្ថិត នៅតាមមាត់ច្រាំងទន្លេនេះ ពុំមែនអ្នកមកក្រៅយកសំរាម យកមកចាក់នៅទីនេះដែរ គឺមានតែអ្នករស់នៅក្បែដងច្រាំងទន្លេនេះតែម្តង។ ដូច្នេះសូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ព្រោះបើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ គឺបញ្ហាបរិស្ថាន នៅតែមិនអាចដោះស្រាយបានដដែល៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ