ព័ត៌មានជាតិ
វិធីថែទាំស្បែកពេលមករដូវ ជួយឲ្យស្រស់ថ្លាបែបធម្មជាតិ
រាងកាយស្រីៗយើងតែងតែប្រឈមនឹងការប្រែប្រួលជានិច្ច ពីព្រោះកម្រិតអ័រម៉ូនឡើងចុះ ចំណង់អាហារ និងសូម្បីតែស្បែករបស់យើងក៏មានការប្រែប្រួលពេញមួយខែផងដែរ។ ហេតុនេះហើយ ទម្លាប់ថែទាំស្បែកក៏ចាំបាច់ត្រូវកែតម្រូវតាមនោះដែរ ជាពិសេស គឺនៅ អំឡុងពេលមករដូវតែម្ដង។
គន្លឹះថែទាំស្បែកទាំង៦ អំឡុងពេលមករដូវ ដើម្បីទទួលបានស្បែកភ្លឺថ្លា៖
១. កម្ចាត់បញ្ហាមុនអំឡុងពេលមករដូវ
ទោះបីជាបញ្ហាមុនកើតឡើងដោយសារតែការផលិតជាតិខ្លាញ់ក៏ពិតមែន ប៉ុន្តែពេលខ្លះ វាក៏អាចកើតឡើងដោយសារតែការប៉ះពាល់ទៅនឹងបាក់តេរីខាងក្រៅដូចគ្នា។ ហេតុនេះហើយ ចូរលាងសម្អាតមុខ២ដងក្នុងមួយថ្ងៃ ជាមួយនឹងទឹកក្ដៅឧណ្ហៗ និងហ្វូមលាងមុខដែលផ្សំពីSalicylic Acidស្រាល ដើម្បីកម្ចាត់ពពួកបាក់តេរី។ ជាមួយគ្នានេះដែរ ស្រីៗយើងគប្បីថែទាំបន្ថែមរយៈពេល១សប្ដាហ៍ មុនពេលមករដូវទើបជាការប្រសើរ ព្រមទាំងជូតមុខជាមួយនឹងក្រដាសជូតមាត់២ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិខ្លាញ់ដែលលើស។
២. ម៉ាស្សាស្បែកមុខដោយអ្នកជំនាញ
ដើម្បីទទួលបានស្បែកដែលគ្មានមុន អំឡុងពេលមករដូវ ចូរធ្វើការម៉ាស្សាមុខក្នុងរយៈពេល១០ ទៅ១២ថ្ងៃ មុនពេលមករដូវ។ ពិតណាស់ ស្បែករបស់យើងមានសភាពល្អបំផុតនៅមុនពេលមករដូវ ពីព្រោះរន្ធញើសធំជាងមុន ការសម្អាតមានភាពងាយស្រួល ហើយការបំផ្លាញស្បែកក៏មានកម្រិតតិចតួចបំផុតដែរ។
៣. ជៀសវាងប្រើប្រាស់គ្រឿងសម្អាង
ជាមួយគ្នានេះដែរ ចូរកាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង និងទុកឲ្យស្បែកបានសម្រាកមួយរយៈ។ ស្រីៗយើងគប្បីលាបក្រែមទឹកដោះគោ និងរមៀត សំបកផ្លែឈើ និងម៉ាសធ្វើដោយខ្លួនឯង ដើម្បីឲ្យស្បែកស្រស់ថ្លាតាមបែបធម្មជាតិ។ ទឹកដោះគោជូរ ស៊ុត ល្ហុង ផ្លែប៊ឺរ ក៏ជាគ្រឿងផ្សំធម្មជាតិ ដែលអាចជួយឲ្យស្បែកភ្លឺថ្លា។
៤. ផ្ដល់ជាតិទឹកដល់ស្បែក
ស្បែករបស់យើងតែងតែស្ងួត អំឡុងពេលមករដូវ។ ដូច្នេះហើយ ការប្រើទឹកឃ្មុំមិនត្រឹមតែអាចកាត់បន្ថយមុននោះទេ ថែមទាំងផ្ដល់សំណើមដល់ស្បែក និងជួយឲ្យស្បែកភ្លឺថ្លាថែមទៀតផង។ គ្នាយើងក៏អាចបិទម៉ាសធម្មជាតិ ដូចជាត្រសក់ និងប្រទាលកន្ទុយក្រពើ ព្រមទាំងប្រើទឹកជូតមុខក្រោយលាងសម្អាតមុខរួច។ បន្ថែមពីនេះ នៅអំឡុងពេលមករដូវ យើងគប្បីប្រើប្រាស់ក្រែមផ្ដល់សំណើមដែលគ្មានជាតិប្រេង និងញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹកនៃស្បែក។
៥. របបអាហារសម្រាប់ការថែទាំស្បែក
អាហារដែលសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ វីតាមីនE និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមានគុណប្រយោជន៍ដ៏អស្ចារ្យដល់ស្បែក ដោយជួយកាត់បន្ថយការរលាក ធ្វើឲ្យស្បែកទន់ល្មើយ មានសំណើម ជំរុញឈាមរត់ និងជួយពន្យារភាពចាស់នៃស្បែក។ ហេតុនេះហើយ ស្រីៗយើងគប្បីបញ្ចូលរបបអាហារដោយមាន សាច់ត្រី ប្រេងបន្លែ គ្រាប់ធញ្ញជាតិ និងពពួកផ្លែប៊ឺរីជាដើម។
៦. ហាត់ប្រាណ និងសម្រាកឲ្យបានគ្រប់គ្រាន់
ការហាត់ប្រាណមិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ក៏ជួយឲ្យស្បែកកាន់តែភ្លឺថ្លាក្រោយមករដូវរួច ព្រមទាំងកាត់បន្ថយការឈឺចាប់អំឡុងពេលមករដូវ។ ញើសនឹងបណ្ដេញធូលី ក៏ដូចជាជាតិពុលចេញពីស្បែក ប៉ុន្តែគ្នាយើងចាំបាច់ត្រូវលាងសម្អាតមុខឲ្យបានស្អាតក្រោយហាត់ប្រាណរួច។ ទន្ទឹមនឹងនេះដែរ ការសម្រាកឲ្យបានគ្រប់គ្រាន់ក៏អាចជួយកាត់បន្ថយបញ្ហាស្រ្តេស ពីព្រោះស្ត្រេសអាចបង្កើនការផលិតជាតិខ្លាញ់ ដែលជាមូលហេតុនៃការកើតមុន៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់