ព័ត៌មានជាតិ
តំណាងធនាគារពិភពលោក សរសើរកម្ពុជា គ្រប់គ្រង់ស្ថានភាពកូវីដ-១៩ បានល្អ
លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រង់ស្ថានភាពកូវីដ-១៩ បានយ៉ាងល្អ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើង។
ការថ្លែងកោតសរសើររបស់តំណាងធនាគារពិភពលោកនេះ ធ្វើឡើងនៅ រសៀលថ្ងៃទី ៩ ខែធ្នូនេះ ក្នុងជំនួបជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកស្រី Maryam Salim បានមាប្រសាសន៍ថា បើទោះបីជាជំងឺកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ក៏រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការផ្សេងៗ ជាពិសេសការផ្តល់វ៉ាក់សាំងដល់ពលរដ្ឋ ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើង។
ឆ្លើយតបទៅ នឹងការលើកឡើងរបស់លោកស្រី សម្តេចក្រឡាហោម បានជម្រាបជូននូវបទពិសោធន៍កន្លងមកដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងផែនការផ្សេងៗដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមគ្នានេះ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ធនាគារពិភពលោក ចំពោះជោគជ័យនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ ហើយសម្តេច បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពុំទាន់ដាក់ផែនការជាក់លាក់នៅ ឡើយទេ ដោយសារកូវីដ-១៩ នៅ មិនទាន់បញ្ចប់នៅ ឡើយ។
សម្តេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងដាក់ចេញនូវរាល់វិធានការចាំបាច់នានា នៅ ក្នុងក្របខណ្ឌសេដ្ឋកិច្ច និងសុខាភិបាលដើម្បីធានាបាននូវការគាំទ្រទៅ ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលជួបនូវការលំបាក និងដើម្បីការពារដល់សុវត្ថិភាពប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។
សម្តេចក្រឡាហោម បានសម្តែងនូវការអរគុណដល់ធនាគារពិភពលោក ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយភាពបត់បែន និងភាពជាដៃគូក្នុងការអនុវត្តគម្រោងគាំទ្រនានាក្នុងអំឡុងពេលដែលកម្ពុជាជួបវិបត្តិកូវីដ-១៩ និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលកន្លងមកកម្ពុជាបានបញ្ចប់នូវគម្រោង ៣ ដែលមានការគាំទ្រដោយធនាគារពិភពលោក ហើយគម្រោងដែលកំពុងបន្តរួមមាន ទី១មានគម្រោងការគាំទ្រគណនេយ្យភាពសង្គម ទី២ មានគម្រោងអាហារូបត្ថម្ភកម្ពុជា ទី៣គម្រោងការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) និងទី៤គម្រោងលើកកម្ពស់ ជីវភាពប្រជាជនក្រីក្រ (LEAP)៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា២ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤